រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration

EN រមណីយដ្ឋានធម្មជាតិភ្នំសំពៅ (សាកល្បង)

ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។ នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។

Related Posts