នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆ្នាំ ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពយោធាសន្តិសុខ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុ ថុន មេបញ្ជាការរងយោធភូមិភាគទី៥ ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនមានប្រសាន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគ្រប់បណ្តាកងឯកភាពចំណុះតំបន់ប្រតិបត្តិការសិករងខេត្ត ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច បានលទ្ធផល និងស្នាដៃការងារល្អប្រសើរ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដី និងកិច្ចសហការល្អជាមួយភាគីមិត្តនៅតាមបណ្តោយព្រំដែន ព្រមទាំងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ រួមទាំងការងារអតីតយុទ្ធជន។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធិផលទាំងនេះគឺផ្តើមចេញពីប្រទេសជាតិមានសុខសន្តិភាព ហើយសុខសន្តិភាពនេះហើយ គឺជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជួរមុខ សម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ និងការរួមចំណែកអភិវឌ្ឍជាតិ ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះ ដោយមានការគាំទ្រយ៉ាងសកម្មពីប្រជាជននៅគ្រប់កាលៈទេសៈទាំងអស់។ ឯកឧត្តម ក៏បានគាំទ្រនិងជំរុញដល់កងកម្លាំងក្នុងអង្គភាពតំបន់ប្រត្តិបតិការសិរងខេត្តទាំងអស់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនអោយបានល្អថែមទៀត ជាពិសេសពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រត្តិបតិការជាមួយសមត្ថកិច្ចពាក់ព័ន្ធអោយបានល្អដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អប្រសើឡើង។
លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុថុន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការ ឯកភាព ទៅលើការរាយការណ៍បូកសរុបលទ្ធផលការងារ នឹង បានផ្តល់ ឱវាទមួយចំនួន ជាគន្លិះ ជោគជយ័ នៃ ការងារ បំពេញភារ កិច្ច ចំពោះមុខ របស់ កងទ័ពនាពេលបច្ចុប្បន្ន . ព្រមទាំងបាន សម្តែង ការកោត សរសើរ នឹង វាយតម្លៃខ្ពស់. ចំពោះ ការខិតខំ ប្រឹងប្រែង កន្លងមក របស់ កងឯកភាព និមួយៗ ដែល ជា ភារកិច្ចចម្បង នឹង គោរព អោយ បាន ម៉ឺងម៉ាត់ នឹង មាន ប្រសិទ្ធភាព តាម អនុសាសន៍ របស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន.សែន ក៏ ដូចជា បទបញ្ជា របស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិដែល បានដាក់ចេញ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា កងទ័ព ត្រូវប្រកាន់ភ្ជាប់ នូវ ជំហរ ដាច់ខាត នឹង ចូលរួម យ៉ាងសកម្ម បង្កើន ការប្តេជ្ញាចិត្ត អនុវត្តន៍ រាល់ បទបញ្ជា របស់ រាជរដ្ឋាភិបាល ការពារជាតិ ការពាររាជរដ្ឋាភិបាល សាសនា ព្រះមហាក្សត្រ ។. លោកឧត្តមសេនីយទោ ក៏បានជំរុញ ដល់ ថ្នាក់ ដឹកនាំកងកម្លាំងគ្រប់បណ្តាល កងឯកភាព ត្រូវ បន្ត ការធ្វើទស្សនសឹក្សា ពង្រឹង អង្គភាព រឹងមាំ លើ គ្រប់វិស័យ ដើម្បី រួមចំណែក លើការងារ ចលនាប្រឡងប្រណាំង ពិសេស ការងារ គ្រប់គ្រង កំលាំងទ័ព លើវិស័យ ការពារជាតិ ការធានា ជីវភាព ហូប ចុក ប្រចាំថ្ងៃ អោយ បានសមរម្យ នឹង ស្របតាម គោលនយោបាយ របស់ រាជរដ្ឋាភិបាល អណត្តិទី៦ ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន.សែន នាយករដ្ឋមន្រី្ត នៃ ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះពលទាហាន នាយទាហានទាំងអស់ត្រូវ ត្រៀមកម្លាំង សហការណ៍ ចុះជួយ ប្រជាពលរដ្ឋ ជួបគ្រោះការលំបាក ផ្សេងៗ នឹង រក្សាភាពសាមគ្គីផ្ទៃ ក្នុង អោយ បានល្អ .អនុវត្តន៍ នូវ អនុសាសន៍ ទាំង០៦ ចំណុច របស់ រាជរដ្ឋាភិបាល បន្ត និរន្តរភាព ក៏សាង ពង្រឹង កងឯកភាព គ្រប់វិសយ័ លើ ៤ ខ្លឹមសារ នឹង បន្ត ការហ្វឹកហ្វឹន រៀនសូត្រ នៅ តាមកងឯកភាព អោយដល់កងទ័ពបានជាប់ជាប្រចាំដើម្បីប្រែក្លាយ សមត្ថភាព គុណភាព របស់ យោធិន ដែល ជាស្នូលដ៏ រឹងមាំ របស់ រាជរដ្ឋាភិបាល ក្នុង កិច្ចការពារជាតិ មាតុភូមិ ៕
ក្នុងឱកាសនោះគណធិបតីក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើជូនដល់អង្គភាពនិងបុគ្គលដែលមានស្នាដៃក្នុងការបំពេញភារកិច្ចកន្លងមក ព្រមទាំងប្រគល់តួនាទីភារកិច្ច ដល់អង្គភាពមានស្នាដៃសម្រេចការងារល្អឆ្នាំ២០១៩កន្លងមកផងដែរ។