រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

គណៈបញ្ជាការឯកភាពខេត្ត បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កានឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ

  • 805
  • ដោយ poeuninfo

រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈបញ្ជាការឯកភាព  បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កានឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ  ដែលពិធីនេះមានការនិមន្តអញ្ជើញពីសំណាក់ព្រះគ្រូ សាន់ លី ព្រះមេគុណខេត្ត  ឯកឧត្តមអភិបាលរងខេត្ត  អភិបាលក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។   ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដោយមានការឯកភាពពីមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត  ដូច្នេះរដ្ឋបាលខេត្តនិងរៀបចំធ្វើសង្រ្កានឆ្នាំថ្មី នៅបរិវេនសាលាខេត្តដែលជាបេះដូងរបស់ខេត្ត ហើយដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ និងលំហែកាយ។ ដូច្នេះហើយសូមអោយថ្នាក់ដឹនាំក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួនដើម្បីមកដាក់តាំងនៅបវិវេណសាលាខេត្តដើម្បីចូលរួមអបអរសង្រ្កានឆ្នាំថ្មី។ ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្តត្រូវគៀងគររកដៃគូពាណិជ្ជកម្មនិងបណ្តាម្ចាស់តាំងពិព័ណផ្សេងៗមកដាក់តាំងលក់នៅក្នុងខេត្ត ក្នុឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយមានភាពអធឹកអធម  ហើយជាងនោះទៅទៀតរដ្ឋបាលខេត្តត្រូវរៀមចំដាក់ភ្លើងនៅតាមសួន នឹងដើមឈើនៅជុំវិញសាលាខេត្តអោយឆ្លុះគ្រប់ពណ៌ ដើម្បីទាក់ទាញអោយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន មកចូលរួមលេងកំសាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនៅលើទឹកដីខេត្តប៉ៃលិន។ ឯកឧត្តមបន្តទៀតថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងឆ្នាំនេះ នឹងរៀបចំព្រឹត្តិការណ៍ឱ្យកាន់តែធំ មានតាំងពិពរណ៍ និងការកម្សាន្តនានាឱ្យកាន់តែច្រើនផងដែរ។ ម្យ៉ាងវិញទៀតគ្រប់វត្តអារាមនិងកន្លែងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែងនិងទីធ្លាអោយបានស្អាតនិងមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកចូលរួមកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ ទន្ទឹមនឹងនោះសូមអោយរដ្ឋក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈអោយបានស្អាតល្អ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជា​មួយ​សមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីខ្មែរខាងមុខនេះ៕

អត្ថបទទាក់ទង