រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិនជំរុញដល់ស្រ្តីត្រូវបង្កើនសមត្ថភាពដើម្បីក្លាយជាអ្នកដឹកនាំនៅថ្នាក់ឃុំ សង្កាត់

  • 601
  • ដោយ poeuninfo

មានប្រសាសន៍បែបនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពដល់ស្រ្តីជាអ្នកដឹកនាំនៅថ្នាក់ឃុំសង្កាត់សម្រាប់រដ្ឋបាលឃុំសង្កាត់ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តប៉ៃលិន លោកជំទាវ ជា លាប អភិបាលរងខេត្តបានលើកឡើងថា៖ ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំត្រូវមានសមត្ថភាព និងមានចរិតគួរឱ្យជឿទុកចិត្តបាន ដើម្បីផ្តល់ភាពកក់ក្តៅឱ្យអ្នកដទៃចង់រស់នៅ និងធ្វើការជាមួយយើង ហើយភាពកក់ក្តៅរបស់អ្នកដឹកនាំ ជាកត្តាមួយយ៉ាងសំខាន់ដើម្បីទាក់ទាញទឹកចិត្តអ្នកដទៃឱ្យបញ្ចេញភាពស្វាហាប់ និងមានការលះបង់ចំពោះផលប្រយោជន៍រួម ដើម្បីសម្រេចបាននូវលក្ខណៈសម្បត្តិល្អក្នុងជំហរជាបុគ្គលដែល ស័ក្តិសម​នឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ។ លោកជំទាវបានបន្តថា៖ វគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពដល់ស្រ្តីជាថ្នាក់ដឹកនាំនៅថ្នាក់ឃុំសង្កាត់ពេល នេះមានសារៈសំខាន់ណាស់សម្រាប់ដឹកនាំនៅថ្នាក់ឃុំសង្កាត់ ព្រោះវគ្គនេះមានគោលបំណងធ្វើអោយថ្នាក់ដឹកនាំជាស្រ្តីនិងមន្រ្តីរដ្ឋបាលឃុំសង្កាត់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ចាត់ចែងកិច្ចការផ្សេងៗរបស់រដ្ឋបាលឃុំ សង្កាត់អោយបានល្អប្រសើរ និងគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់ខ្លួនអោយមានបទដ្ឋានច្បាស់លាស់ និងមានប្រសិទភាព។ ជាពិសេសវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពដល់ស្រ្តីជាថ្នាក់ដឹកនាំនៅថ្នាក់ឃុំសង្កាត់មានគោលដៅធ្វើអោយយើងអាចកំណត់បានអំពីការអនុវត្តនូវចរិកលក្ខណៈល្អនៃមគ្គុទ្ទេសភាព ដែលអាចជួយក្រុមប្រឹក្សា និងបុគ្គលសំខាន់ៗនៃរដ្ឋបាលឃុំសង្កាត់មានការកើនឡើងនូវចំណេះដឹង ជំនាញ មានទំនុកចិត្តក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់តាមតួនាទីភារៈកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។  លោកំទាវក៏បានសំណូមពរដល់សិក្ខាកាមចូលរួមទាំងអស់ត្រូវខិតខំស្វែងយល់ និងក្រេបជញ្ជក់អំពីខ្លឹមសារនៃវគ្គបណ្តុះបណ្តាលអោយបានស៊ីជម្រៅ និងពេលត្រលប់ទៅអង្គភាពរបស់ខ្លួនវិញ ត្រូវផ្សព្វផ្សាយបន្ត និងសហការអនុវត្តតាមខ្លឹមសារក្នុងការការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនសកម្មភាព និងថវិកា ដោះស្រាយបញ្ហាផ្សេងៗដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ គួរបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពដលស្រ្តីជាថ្នាក់ដឹកនាំនៅថ្នាក់ឃុំសង្កាត់សម្រាប់រដ្ឋបាលឃុំសង្កាត់ នេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត សហកាជាមួយការិយាល័យកសាងសមត្ថភាពខេត្តដែលមានអ្នកចូលចូលរួមសរុបទាំងអស់ចំនួន ៤៨នាក់។

អត្ថបទទាក់ទង