មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការកសាងសមិទ្ធផលនានា ក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ខិតខំកសាងអង្គភាព និងលេណដ្ឋានប្រយុទ្ធឱ្យបានរឹងមាំ បើទោះបីសភាពការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃល្អប្រសើក៍ដោយ។ទន្ទឹមនេះត្រូវខិតខំធ្វើការហ្វឹកហ្វឺនបង្កើនសមត្ថភាពនិងបច្ចេកទេសប្រយុទ្ធ ពង្រឹងកម្លាំងប្រយុទ្ធ ពង្រឹងកិច្ចការពារសន្តិសុខសុវត្តិភាពសង្គម ការពារបូរណៈភាពទឹកដី អធិតេយ្យភាព ដើម្បីបង្កនូវបរិយាកាសល្អជូនរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ ឯកឧត្តមលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគិតគូខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា។ ដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវខិតខំពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត។ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ។
អភិបាលខេត្តប៉ៃលិន ជំរុញដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ត្រូវខិតខំកសាងអង្គភាព ឱ្យបានរឹងមាំ ដើម្បីការពារពង្រឹងខឿនការពារជាតិ
- 558
- ដោយ poeuninfo
អត្ថបទទាក់ទង
-
អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ
- 558
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានរដ្ឋនានាក្នុងខេត្ត ដែលមានហានីភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
- 558
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)
- 558
- ដោយ poeuninfo
-
ក្រសួងសុខាភិបាល ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅខេត្តប៉ៃលិន
- 558
- ដោយ poeuninfo
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
- 558
- ដោយ poeuninfo
-
រដ្ឋបាលខេត្តប៉ៃលិនផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកគ្រួសារសពដែលបាលទទួលមរណះភាពដោយសារជម្ងឺCovid-19
- 558
- ដោយ poeuninfo
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
- 558
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ
- 558
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក
- 558
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយសំណូមពររបស់ប្រជាកសិករ និងបញ្ហាស្រូវខ្វះខាតទឹក ដោយសារទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ
- 558
- ដោយ poeuninfo