រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ១ឈុត តំលៃ១២០០០ដុល្លាអាមេរិច ជាអំណោយរបស់ឯកឧត្តមផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនត្រូវបានប្រគល់ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន

  • 763
  • ដោយ poeuninfo

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល​អភិបាល​ខេត្តប៉ៃលិន​ រួមដំណើរ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងលោកលោកស្រីប្រធានអនុប្រធាន​មន្ទីរជំនាញ​ជុំវិញខេត្ត បានអញ្ជើញ ជួបសំណេះសំណាល និង ប្រគល់ឧបករណ៍ភ្លេងដន្រ្តីកាយរឹទ្ធ១ឈុត តំលៃ​១២០០០ដុល្លា ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ដែលពិធីនេះធ្វើឡើងនៅ វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ក្នុងភូមិអូរតាពុក ក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

        ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនបានមាន​ប្រសាសន៍ថា៖ការប្រគល់ឧបករណ៍​ភ្លេង​ជូនក្រុមយុវជនកាយរឹទ្ធនៅពេលនេះដើម្បីអោយក្មួយៗសិស្សានុសិស្សក្រុមកាយរិទ្ធទាំងអស់បញ្ចេញនូវសមត្ថភាព និងចូលរួមគ្រប់សកម្មភាពតាមតំរូវការក្នុងសង្គមនានាក្នុងខេត្តដើម្បីជាគំរូដល់ក្មួយៗ ជំនាន់ក្រោយ និងជាពិសេសបណ្តុះនូវសមត្ថភាពនៃការលេងភ្លេង​ នៅក្នុងកម្មវិធីនានា របស់ថ្នាក់ជាតិដែលធ្វើការរៀបចំនៅក្នុងខេត្តប៉ៃលិនទាំងមូល ។ឯកឧត្តមបន្តថា៖អស់រយៈពេលជាយូមក​ហើយ​ខេត្តប៉ៃលិន​មិនទាន់មានឧបករណ៍​ភ្លេងដន្រ្តីកាយរិទ្ធ ដើម្បី​ធ្វើការលេងក្នុងកម្មវិធី​ផ្សេងៗក្នុង​ខេត្តនៅឡើយ ទើបនៅ​ពេលនេះឯកឧត្តមបានឧបត្ថម្ភឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ ជូនដល់យុវជន​កាយរិទ្ធ​វិទ្យា​ល័យ​ហ៊ុន សែន ដើម្បីបង្ករលក្ខណៈ​ងាយ​​​​​​ស្រួលក្នុងការលេង​ភ្លេងគ្រប់កម្ម​វិធីនានាក្នុងខេត្ត ជា​លក្ខណៈ​​ថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ​ស្រប​តាមស្តង់ដា បច្ចេកទេស ដែលគ្រូបង្គោល​បានបង្ហាត់​បង្រៀន​មកពីរាជធានីភ្នំពេញ ក្នុងន័យលើកស្ទួយវិស័យអប់រំយុវជននិងកីឡាអោយបានកាន់តែល្អថែមទៀត។ ក្នុងឱកាសនោះដែរ​ឯកឧត្តមផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនក៍បានណែនាំ​ដល់លោក​នាយក​សាលាវិទ្យាល័យ​ហ៊ុនសែន​​​ក្រុងទេពនិម្មិតប៉ៃលិន និងលោកគ្រូអ្នកគ្រូ ទាំងអស់ត្រូវបន្ត​បង្ហាត់បង្រៀន​នូវ​ចំនេះ​ជំនាញបន្ថែមទៀតដល់សិស្សានុសិស្សយុវជនកាយរិទ្ធ អោយយល់កាន់​តែច្បាស់ពីឧបករណ៍​ដែល​ប្រគល់ជូន ជាពិសេសត្រូវចូលរួម​ថែរក្សា​ការពារអោយបានគង់វង្សសំរាប់ពង្រឹងសមត្ថភាព បច្ចេកទេសនៃការលេងភ្លេងអោយបានកាន់តែល្អ។

សូមបញ្ជាក់ថា៖ឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ១ឈុត នេះគឺមានតំលៃ១២០០០ ដុល្លាអាមេរិច រួមមានស្គរតូច ធំត្រែសំរាប់ផ្លុំ ខ្ចាន់ណូតូចសំរាប់ចុច និងឧបករណ៍មួយចំនួនទៀត ដែលជាអំណោយ​របស់​ឯកឧត្តម​ផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិន សំរាប់ប្រគល់ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិ្មតប៉ៃលិន។និងជាមួយគ្នាឯកឧត្តម​ក៍បានឧបត្ថម្ភថវិការ១លានរៀលបន្ថែមទៀត​ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិ្មតប៉ៃលិន។

អត្ថបទទាក់ទង