រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលល្វា ក្រុងប៉ៃលិន បានធ្វើពិធីក្រុងពាលីចាប់ផ្តើមសាងសង់

  • 610
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ និងក្រុមការងារចុះជួយសង្កាត់ បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីសាងសង់ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បន្ទាប់ពីធ្វើពិធីក្រុងពាលី តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ សុំម្ចាស់ទឹកម្ចាស់ដី រួចមក  ឯកឧត្តម ផាន់ ចាន់ធុល គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលល្វានេះគឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីបម្រើការងារបក្សនៅមូលដ្ឋានក្នុងសង្កាត់ទួលល្វា ឱ្យកាន់តែងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ គោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជន ហើយកន្លងមកគណបក្ស ត្រូវបានប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ដើម្បីធ្វើការដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យបន្តទៀត។ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ឱ្យដឹងថា៖ នៅក្នុងរយៈពេលជាង ៣៤ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយជាក់ស្តែងនៅក្នុងខេត្តប៉ៃលិនយើងនេះ តាមរយៈក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ គឺមានការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ វត្តអារាម អណ្តូងទឹកស្អាត ពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាជន ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់សម្រាប់ការគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយនៅមូលដ្ឋានទាំងអស់ ត្រូវរួមសុខទុក្ខ ព្រមទាំងខិតខំដោះស្រាយនូវរាល់កង្វល់ និងសំណូមពររបស់ប្រជាជនឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលល្វា ដែលបានក្រុងពាលី ចាប់ផ្តើមសាងសង់នេះមាន បណ្តោយ ១២ម៉ែត្រ និងទទឹង ៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះជួយសង្កាត់ទួលល្វា ដែលមានឯកឧត្តម ធូ ភា ជាប្រធាន។

អត្ថបទទាក់ទង