រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឧត្តមសេនីយ៍ទោ ស សំបូរធុន ណែនាំដល់កងរាជអាវុធហត្ថខេត្តប៉ៃលិនត្រៀមខ្លួនជានិច្ច ក្នុងការការពារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ អំឡុងពេលសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំក្តីជនជាប់ចោទកឹម សុខា

  • 572
  • ដោយ poeuninfo

      មានប្រសាសន៏អញ្ជើញចុះពិនិត្យមើលកំលាំងទ័ព មធ្យោបាយ និង គ្រឿងបរិក្ខាយោធា នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ មករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស សំបូរធុន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រសាសន៏ជំរុញដល់កងកំលាំងកងរាជអាវុធហត្ថខេត្តប៉ៃលិនទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការបង្ការទប់ស្កាត់ចលនាណាមួយពីសំណាក់ក្រុមជ្រុលនិយម  ដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ធ នៅពេលសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា ដែលនឹងធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ កងរាជអាវុធហត្ថខេត្តប៉ៃលិនទាំងអស់ត្រូវចូលរួមសហការអោយបានរឹងមាំ ជាមួយអាជ្ញាធរគ្រប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចដទៃទៀត ក្នុងការតាមដាន និងក្តាប់សភាពការណ៍នៅតាមមូលដ្ឋានអោយបានច្បាស់ និងត្រៀមសម្ភារៈ មធ្យោបាយ និងកំលាំងទាហានអោយបានល្អ ម្ចាស់ការក្នុងការទប់ស្កាត់សភាពការណ៍ណាមួយដែលកើតមានឡើង ទាំងមុនពេល អំឡុងពេល កិងក្រោយពេលបើកសវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា។ ឯកឧត្តមឧត្តមសេនីយ៍ទោក៏បានបញ្ជាក់ផងដែរថា៖ កងកំលាំងកងរាជអាវុធហត្ថយើងមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមថែរក្សានូវសន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម អោយបានល្អ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ដោយយកក្រមសីលធម៌ ជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ និងគោលការសាមគ្គីភាព ឯកភាពរឹងមាំ មកធ្វើជាត្រីវិស័យ, សូមអោយកងកំលាំងកងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន អនុវត្តអោយបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ការពារនូវសុខ សន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាអោយបានជាដាច់ខាត។

សូមបញ្ជាក់ថា៖ កងរាជអាវុធហត្ថខេត្តប៉ៃលិនមានអាគារចំនួន២ខ្នង មន្រ្តីកងរាជអាវុធហត្ថសរុបចំនួន៩០នាក់ មានវាលមូលដ្ឋានលំហក្រុង/ស្រុក និងស្នាក់ការសន្តិសុខចំនួន២ មានការិល័យសរុប ២៦ ការិយាល័យ និង មានបន្ទប់បាយ១ ខ្នង បន្ទប់ស្នាក់នៅ១ ខ្នង ហើយមានរថយន្ត៧គ្រឿង ម៉ូតូធំ០៣គ្រឿង សំរាប់បំរើការងារការថែរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង