មានប្រសាសន៏ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅពេលធ្វើ សវនាការជំនុំជម្រះក្តីជនជាប់ចោទកឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ ។
នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រីវ៉ាន់ ណាឡុង មេបញ្ជាកាកងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រសាសន៏ជំរុញដល់កងកំលាំងរបស់ខ្លួនត្រូវ ធ្វើការទប់ស្កាត់ ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយរឹងមាំនៅពេលសាលាដំបូងរាជធានីភ្នំពេញធ្វើសវនាការជំនុំក្តីជាប់ចោទកឹម សុខា នាពេលខាងមុខ ជាពិសេសចូលរួមសហការជាមួយកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរគ្រប់ថ្នាក់ក្នុងការក្តាប់សភាពការណ៍នៅតាមមូលដ្ឋាន និងផែនការ អោយបានច្បាស់លាស់ ដើម្បីងាយស្រួលកំណត់មុខសញ្ញា បទល្មើស បង្ក្រាបអោយទាន់ពេលវេលា ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ពង្រឹងកងកម្លាំងចុះជាប់នៅមូលដ្ឋាន សហការការសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗមានដូចជាល្បែងស៊ីសង គ្រឿងញៀន ចោរលួច ចោរប្លន់ សំដៅបំរើ ការពារជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយទទួលបានប្រសិទ្ធិភាពខ្ពស់។ លោកក៏បានលើកឡើងថា៖ដើម្បីការពារសណ្តាប់ធ្នាប់អោយបានល្អ មន្ត្រីអាវុធហត្ថត្រូវខិតខំអនុវត្តន៏ការងារដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ច ជំនាញរៀងៗខ្លួន សំដៅបង្កើននូវប្រសិទ្ធិភាពការងារ ហើយមន្រ្តីកងរាជអាវុធគឺជាកងកម្លាំងស្នូលក្នុងកិច្ចការពារជាតិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណចក្រកម្ពុជា ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ ។ហើយនៅសាលាដំបូងរាជធានីភ្នំពេញនិងធ្វើសវនាការជំនុំក្តីជាប់ចោទកឹម សុខា នាពេលខាងមុខអោយទទួលបានជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដល់មន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិនត្រូវចូលរួមសហការសាមគ្គីផ្ទៃក្នុង អោយបានល្អ ជាពិសេសពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានរឹងមាំ និងត្រូវគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ សំដៅ សម្រេចការអនុវត្តផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអោយទទួលបានជោគជ័យ។
សូមបញ្ជាក់ថា៖ការផ្សព្វផ្សាយផែនការ ស្តីពីកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ សវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ នៅពេលនេះ គឺដើម្បីពង្រឹងការងារការពារសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងអង្គភាពអោយបានល្អជាងមុន ក្នុងការបំរើការពារដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនអោយទទួលបានសន្តិភាព ស្ថេរភាព នៅក្នុងសង្គមជាតិទាំងមូល ។ កងរាជអាវុធហត្ថខេត្តប៉ៃលិនមានអាគារចំនួន២ខ្នង មន្រ្តីកងរាជអាវុធហត្ថសរុបចំនួន៩៦នាក់ មានវាលមូលដ្ឋានលំហក្រុង/ស្រុក និងស្នាក់ការសន្តិសុខចំនួន២ មានការិល័យសរុប ២៦ ការិយាល័យ និង មានបន្ទប់ហូបបាយ១ ខ្នង បន្ទប់ស្នាក់នៅ១ ខ្នង ហើយមានរថយន្ត៧គ្រឿង ម៉ូតូធំ២គ្រឿង សំរាប់យកមកបំរើការងារការថែរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ។