រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មេបញ្ជាការយោធភូមិភាគទី៥ ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យនៅទីបញ្ជាការវរសេនាតូចលេខ១

  • 637
  • ដោយ poeuninfo

នាព្រឹកអង្គារ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ  ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការងារ កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ  នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះ អោយតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដែលស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

        មានប្រសាសន៍ស្វាគមន៍, លោកវរសេនីយ៍ទោ ហោ ប៊ុនហៀង មេបញ្ជាវរសេនាតូចលេខ១ បានអោយដឹងថា៖ បើទោះបី សភាពការណ៍នៅតាមជួរបន្ទាត់ព្រំដែន ខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានសភាពស្ងប់​ស្ងាត់ធម្មតាយ៉ាងណាក៍ដោយ ក៏បញ្ជាការវរសេនាតូចលេខ១ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពចំណុះ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ បំពេញភារកិច្ចទទួលខុសត្រូវដោយចិត្តមុះមុត ក្លាហាន រឹងមាំ និងមានសាមគ្គីភាពល្អ ដោយឈរលើគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរ​ណ​ភាពទឹកដី និងប្រជាជនគ្រប់ពេលវេលា ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រកបដោយឆន្ទះ គោលជំហរទទួលខុសត្រូវ        ខ្ពស់។

​        ឯក​ឧត្តម ​ផាន់ ចាន់ធុល ​អភិបាល​ខេត្ត​ប៉ៃលិន បានមានប្រសាសន៍ថា៖ ​ទោះក្នុង​កាលៈទេសៈណាក៍ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន គឺតែងតែគិតគូពីសុខទុក្ខរបស់កងទ័ព និងគ្រួសារទ័ព នៅគ្រប់​កង​ឯកភាព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តមបាន​ប្រសាសន៍បន្តថា៖ ក្នុងនាមឯកឧត្តមជាគណៈអភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការ​ឯកភាព​ខេត្ត, ឯកឧត្តម​នឹងជំរុញដល់បណ្តាអង្គភាពសម្ព័ន្ធ​មេត្រីភាពទាំងអស់​ក្នុងខេត្ត​ ត្រូវបន្តជួយ​ឧបត្ថម្ភ​គាំទ្រ និងចុះសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទទាំងអស់ ដែលកំពុង​បំពេញ​ភារកិច្ច​ការពារជាតិ និងប្រជាជន ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានបូជាសាច់ស្រស់ឈាម​ស្រស់​ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ រួមទាំងប្រទេសជាតិទាំងមូល ក៍ដូច​ជា​ផ្សារភ្ជាប់​មនោសញ្ចេនារវាងសមរភូមិមុខ និងសមរភូមិក្រោយ​អោយបានកាន់តែជិត​សិ្នទ្ធថែមទៀត។

        ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន  មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បាន​មាន​ប្រសាសន៍​កោតសរសើរ​ ដល់អង្គភាព​វរសេនាតូចលេខ១  ដែលមាន​ការ​វិវឌ្ឍឈាន​ឡើង​ច្រើន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយ:ពេល​មុន។ នេះ​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​នៃការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​អង្គភាព​គ្រប់​ជាន់ថ្នាក់​ ,ការ​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​ល្អ​ និង​ដោយ​អាស្រ័យ​មានការ​ចូលរួម​ដ៏សស្រាក់សស្រាំ​ពី​នាយ-ពល​ទាហាន​គ្រប់​ៗរូប​ និងការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរស​ជន និងបណ្តាសម្ព័ន្ធមេត្រីភាព។​ ឯក​ឧត្តម ក៍បាន​ក្រើនរំលឹក​ដល់គ្រប់​អង្គភាពទាំងអស់ ត្រូវ​អនុវត្ត​ន៍អោយបាន​រឹង​មាំនូវ​ភារកិច្ច​នៃកងយោធពល​ខេមរ​ភូមិន្ទ​ គឺការពារជាតិ​បូរណភាព​ទឹកដី​ ការពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​ព្រះ​មហាក្សត្រ ការពារ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ការពារ​សន្តិ​ភាព ​ស្ថិរ​ភាព​សង្គម​ជាតិអោយ​បាន​ដាច់​ខាត​ ទោះក្នុង​តម្លៃណាក៍ដោយ។ ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា៖ យើងជាកងទ័ពជួរមុខត្រូវមានគោលជំហរច្បាស់លាស់ និងរាំមាំក្នុងការការពារបូរណភាពទឹកដី ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយគ្រប់អង្គភាពត្រូវប្រចាំការជាប្រចាំ និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានដាស់តឿនដល់នាយទាហាន និងពលទាហានទាំងអស់, ដោយបានលើកយកនូវអភិក្រម ៥ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែល ព្យាបាល ហើយវៈកាត់ ចេញតែម្តង។  ឯកឧត្តមក៏បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ ដល់បណ្តា​អង្គភាព​ទាំងអស់​ ជាពិសេស​អង្គភាព​វរសេនាតូច​លេខ​១ ចំណុះអោយ​តំបន់ ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន​ ត្រូវបន្ត​អនុវត្ត​ន៍ការងារ​កសាងពង្រឹង​អង្គ​ភាព​រឹងមាំ​លើ​គ្រប់វិស័យ ដូច​ដែល​មាន​ចែង​នៅក្នុងផែនការកសាង ពង្រឹង​អង្គភាព​រឹងមាំ ​របស់​យោធភូមិភាគទី៥ ដោយស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង