រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិនខិតខំប្រឹងប្រែងសាមគ្គីយ៉ាងខ្លាំង នៅតាមអង្គភាព ស្ថាប័ននានា ក្នុងការដោះស្រាយបញ្ហាប្រឈម សំនូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល

  • 581
  • ដោយ poeuninfo

       (ប៉ៃលិន)៖អភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ចាន់ធុល បានមានប្រសាសន៍ថា៖ការសាមគ្គីផ្ទៃក្នុងនៅក្នុងអង្គភាព ស្ថាប័ននានា គឺជាការបង្កើនកិច្ចការងាររបស់ខ្លួន  ប្រកប​ដោយចំណេះដឹង មានគុណភាព បរិមាណ តម្លាភាព ប្រសិទ្ធភាព ក្នុងការបំរើសេចក្តីត្រូវការ ដោះស្រាយបញ្ហាប្រឈម សំនូមពរនានា ជូនបងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាពិសេសបង្ហាញពីគោលដៅ ឆន្ទះ ស្មារតី តួនាទីភារៈកិច្ច អោយបងប្អូនមានជំនឿទុកចិត្តលើការដោះស្រាយបញ្ហាប្រឈមនានាពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដូចជាថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ភូមិ ស្របតាមច្បាប់គតិយុទ្ធនានារបស់រាជរដ្ឋាភិបាល។

         អភិបាលខេត្តប៉ៃលិនមានប្រសាសន៍ដូច្នេះនៅក្នុងកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី០២ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកលោកស្រីនាយករងរដ្ឋបាលខេត្ត ប្រធានអនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ផងដែរ។

        នៅក្នុងឳកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល  អភិបាលខេត្តក៍បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្នុងការបង្កើនពង្រឹងសមត្ថភាពដោះស្រាយបញ្ហាប្រឈម សំនូម នានា តាមរយៈការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី០៤ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើ  និងជាពិសេសបង្កើននូវសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍នៅតាមមូលដ្ឋានអោយមានការរីចចំរើន តាមបែបវិសហមជ្ឈការ និងសហមជ្ឈការ។ទន្ទឹមនឹងនេះឯកឧត្តមបានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ អភិបាលក្រុ​ងស្រុកមេឃុំចៅសង្កាត់ ទាំងអស់ត្រូវជំរុញបន្តដោះស្រាយផ្ទាល់នូវបញ្ហាដែលកើតនៅមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ នឹងការពារសន្តិសណ្នាប់ធ្នាប់អោយបានល្អ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល។

    សូមជម្រាបថា៖កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី០២ឆ្នាំ២០១៩ នៅពេលនេះក្នុងគោលបំណងពិភាក្សាកែសម្រួលការងាររបាយការណ៍ពីសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន នឹងផ្តល់នូវអនុសាសន៍ថ្មីៗ អោយបានត្រឹមត្រូវដើម្បីអោយថ្នាក់លើពិនិត្យ នឹង សម្រេច សំដៅបង្កើននូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់។

អត្ថបទទាក់ទង