(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោកលោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញពិនិត្យមើលពីសកម្មភាពនៃការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសម្រាប់អាណត្តិទី០១ នៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្ម អាណត្តិទី០១ នៅពេលនេះដើម្បីជ្រើសរើសយកប្រធានអនុប្រធានសភាពពាណិជ្ជកម្មសំរាប់ដឹកនាំការងារក្បាលម៉ាស៊ីនក្នុងការអភិវឌ្ឍន៍ វិស័យពាណិជម្មអោយបានកាន់តែមានការរីកចំរើន ជាពិសេសជួយសម្របសម្រួលវិស័យឯកជន ទាំងក្នុងនិងក្រៅប្រទេសអោយសហការក្នុងការនាំចេញនាំចូលទំនិញ កសិផល កសិកម្ម ទំនិញផ្សេងៗ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលលក់ នឹងទិញផលិតផល កសិផល កសិកម្ម របស់ខ្លួន ក្នុងតម្លៃសមរម្យ ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះផ្តល់នៅឱកាសការងារដល់យុវជនក្នុងការពង្រឹងពង្រីកសមត្ថភាព នៅក្នុងវិស័យពាណិជ្ជកម្មនេះអោយបានកាន់តែល្អប្រសើរ ឈ្ពោះទៅការងារសហការរវាងក្រុមហ៊ុនឯកជននានា ដែលចង់មកវិនិយោគវិស័យពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ដើម្បីដឹកដៃគ្នាកសាងអភិវឌ្ឍន៍នៅតាមតំបន់នានា នៃព្រះរាជាណាចក្រកម្ពុជា អោយមានការរីកចំរើនជាបន្តបន្ទាប់។ឯកឧត្តមលើកឡើងថា៖ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិទី០១នេះ មានចំនួនមាន២លើក នឹងមាន រយៈ ពេល៦ឆ្នាំ ក្នុងនោះ៣ឆ្នាំបោះឆ្នោតម្តង ដែលមានបេក្ខជនបេក្ខនារីឈរឈ្មោះនៅតាមបណ្តាខេត្តនានា ស្របតាមការណែនាំពីក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មការរៀបចំបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មនៅរាជធានីខេត្ត ។ ជាក់ស្តែងនៅពេលនេះការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានអនុវត្តស្របតាមច្បាប់របស់ក្រសួងពាណិជ្ជកម្មនឹងបានបែងចែកមាន០២ដំណាក់កាល គឺដំណាក់កាលទី១ បោះឆ្នោតជ្រើសរើសយកបេក្ខជនឈរឈ្មោះចំនួន១៥ រូប ដែលមានបេក្ខជនឈរឈ្មោះសរុប១៧រូប ដើម្បីបន្តកិច្ចការងារបោះឆ្នោតទៀត។ដំណាក់កាលទី២ បើកកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ នឹងបេក្ខជនចំនួន១៥រូបដែលជាប់ មកពិភាក្សា នឹងបោះឆ្នោតជ្រើសរើសយកប្រធានសម្រេចជាស្ថាពរតែម្តង។ទន្ទឹមនឹងនេះឯកឧត្តមក៍សំនូមពរដល់ប្រធានថ្មីនឹង សមាជិក សភាពាណិជ្ជកម្មថ្មីត្រូវចេះសាមគ្គីសហការគ្នាធ្វើការងាររបស់ខ្លួនទៅតាមតួនាទីភារៈកិច្ចដើម្បីបំរើផលប្រយោជន៍វិស័យឯកជនអោយមានការរីកចំរើននៅក្នុងខេត្តប៉ៃលិន ក៍ដូចទូទាំងប្រទេសផងដែរ។
ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ណែនាំដល់សមាជិកសមាជិការសភាពាណិជ្ជកម្មខេត្តប៉ៃលិនចំនួនទាំង១៥នាក់ដែលជាប់ថ្មីនៅពេលនេះត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារ និងពង្រឹងសមត្ថភាពបន្ថែមទៀតអោយបានទាន់សម័យកាលបច្ចេកវិទ្យានឹងត្រូវរៀបចំគម្រោងផែនការរបស់ខ្លួនអោយបានអោយត្រឹមត្រូវចំគោលដៅ ក្នុងការអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានការរីកចំរើនជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះត្រូវចេះសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីដឹកនាំវិស័យពាណិជ្ជកម្មខេត្តប៉ៃលិន ក្នុងការកៀងគរក្រុមហ៊ុនឯកជន ទាំងនៅក្នុងប្រទេសនឹងក្រៅប្រទេសអោយមកវិនិយោគ នៅគ្រប់ទីកន្លែង ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ០៨ ព្រឹករហូតដល់ម៉ោង៣ រសៀល ដែលមានការិយាល័យចំនួន០២ ការិយាល័យ មានបេក្ខជនឈរឈ្មោះសរុប១៧ រូប អ្នកបោះឆ្នោតសរុប២៤៤នាក់ ជាលទ្ធផល បានមកបោះឆ្នោតសរុប១៥៨ នាក់ អ្នកមិនបានមកបោះឆ្នោត៨៦ នាក់ ក្នុងនោះសន្លឹកឆ្នោតទទួលបានពីគណៈគម្មការសរុប៣៥០សន្លឹក សន្លឹងឆ្នោតបានប្រើប្រាស់១៥៩សន្លឹក សន្លឹកឆ្នោតខូច០១ សន្លឹក សន្លឹកឆ្នោតអនុប្បវាទ ០២សន្លឹក សន្លឹកឆ្នោតសល់១៩០សន្លឹក សម្រចការបោះឆ្នោតជ្រើសតាំងសភាពពាណិជ្ជកម្ម អស់រយៈពេញមួយថ្ងៃគឺលោកឧញ៉ា ឡោ ស៊ុនជាង ទទួលការបោះឆ្នោតគាំទ្រច្រើនជាងគេ ក្លាយជាជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិនថ្មី សំរាប់អាណត្តិទី០១នេះ។