រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ការអប់រំអនាម័យជាប្រចាំ នៅតាមសាលារៀន នឹងធ្វើឲ្យកុមារមានការផ្លាស់ប្តូរ ទៅរករបៀបរស់នៅ ដែលមានអនាម័យល្អប្រសើរ នៅក្នុងគ្រួសារ សហគមន៍

  • 1.3ពាន់
  • ដោយ poeuninfo

(ប៉ៃលិន)៖មានប្រសាសន៍ថ្លែងក្នុងពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា ក្រោមប្រធានបទ «ខ្ញុំឆ្លាត ខ្ញុំលាងដៃនិងសាប៊ូ» នៅសាលាបឋមសិក្សាអូតាពុកក្រោម នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០១៩ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមាន​ប្រសា​សន៍​ថា៖ ការ​អប់រំ​ពីអនាម័យជាប្រចាំ នៅតាមសាលារៀន និងធ្វើឲ្យកុមារមានការផ្លាស់ប្តូរ ទៅរករបៀបរស់នៅ ដែលមានអនាម័យល្អប្រសើរ នៅក្នុងគ្រួសារ សហ​គមន៍ ក៍ដូចប្រទេសជាតិទាំងមូល ព្រោះថាការអនាម័យជា​កត្តា​សំខាន់​សំរាប់​អោយមនុស្សគ្រប់រូប កាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ពិសេសកាត់​បន្ថយអត្រា​ម​រណភាពរបស់កុមារទាក់ទងនឹងជំងឺរាក ជំងឺរលាកផ្លូវដង្ហើម និង​ បញ្ហាកង្វះ​អាហាររូបត្ថម្ភ ដែលតែងតែ​កើតឡើងចំពោះកុមារ ដោយគ្រាន់តែ​អនុវត្តវិធី​ងាយ​ៗគឺការលាងសម្អាតដៃជាមួយនឹងសាប៊ូជាប្រចាំមុនពេលបរិភោគអាហារ និងក្រោយពេលចេញពីបន្ទោបង់ ។ ឯកឧត្តមក៍បានលើកឡើងថា៖​កត្តាសន្តិ​ភាព​​​​ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមមាន៖ សាលា​រៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក ភ្លើងអគ្គីសនី ជាដើម ជាពិ​សេស​​​ផ្តល់ឱកាសដល់សិស្សានុសិស្សសិក្សារៀនសូត្រអោយមានចំនេះ ជំនាញ ដើម្បីប្រែក្លាយ​ខ្លួនជាអ្នកដឹកនាំប្រទេស​ជាតិអោយមានការរីក​ចំរើនជា​បន្តបន្ទាប់ ដូច្នេះក្មួយៗសិស្សនុសិស្សទាំង​អស់ត្រូវយកចិត្តទុកដាក់ខិតខំគាំទ្រ ការពារ អោយបានដាច់ខាត នឹងត្រូវពង្រឹងការថែរក្សា​អនាម័យសុខភាពអោយ​បាន​​​​រឹងមាំ ទាំង​ស្មារតី ប្រាជ្ញា របស់ខ្លួនដើម្បីជាស្នូលក្នុងការសិក្សារៀនសូត្រ ឈ្ពោះទៅកាន់ការដឹក​នាំ​ប្រទេសជាតិអោយរីកចំរើន តាមរយៈអនុវត្ត​គោល​​នយោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថា​បើសិន​ក្មួយៗ​សិស្សនុ​សិស្ស​ទាំងអស់មិនបានថែរក្សាអនាម័យជាប្រចាំទេ គឺបណ្តាលអោយ​ប៉ះពាល់ដល់​សុខភាពការលូតលាស់រាងកាយ បង្កអោយ​ឆ្លងដង្កូវ​ព្រូន ជំងឺក្រិន ផ្លូវដង្ហើម ខ្វះ​​​អាហាររូបត្ថម្ភ អស់កំលាំងស្មារតី ប្រាជ្ញា ផ្សេងៗ ទៀត​ដែលជាកត្តាមិន​អាច​ក្លាយ​ខ្លួនជាធនធានដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយមានការរីក​ចំរើន​ឡើយ​។

ទន្ទឹមនឹងនេះឯកឧត្តមក៏បានធ្វើការណែនាំឲ្យមន្ត្រីអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុក និងនាយកសាលាទាំងអស់ បន្តជំរុញបំពាក់សម្ភាររូបវន្តផ្នែក អនាម័យដូចជាបង្គន់ បន្ទប់ទឹក កន្លែងលាងសម្អាតដៃ និងប្រពន្ធ័ទឹកស្អាត ឲ្យបានគ្រប់សាលារៀន និងចាត់តាំងឲ្យសិស្សអនុវត្ត ការលាងសម្អាតដៃនៅគ្រប់វេនសិក្សា។ជាមួយគ្នានេះដែរ អាណាព្យាបាល ឬមាតាបិតាសិស្ស ក៏ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួន ឲ្យអនុវត្តការលាងសម្អាតដៃនេះ ឲ្យបានគ្រប់ៗគ្នានៅតាមគ្រួសាររបស់ខ្លួនផងដែរ។

        បើតាមការបញ្ជាក់ពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិង​កីឡា​              ខេ​ត្ត​​​​​​​​ប៉ៃលិន​បានអោយដឹងថា៖មន្ទីរអប់រំយុវ​ជននិងកីឡាខេត្តបាន​ជំរុញ​ការងារ​លេបថ្នាំទម្លាក់ដង្ហូវព្រួនក្នុងមួយឆ្នាំ២ដង ក្នុងខែវិច្ឆិកា និងឧសភា នឹង ជំរុញ​លើ​ការ​អនុវត្តសេចក្តីណែនាំលេខ១៨ អយក.សណន ចុះថ្ងៃទី០២​ខែឧសភា ឆ្នាំ                ២​០១៩​ស្តីពីការពង្រឹងការអនុវត្តការលើកកម្ពស់សុខភាព សុវត្ថិភាព និង​សុខុ​មា​ល​​​ភាព​ចំណីអាហារនៅតាមសាលារៀន(បាន៣ឆ្នាំ ក្នុងមួយ​ឆ្នាំ២សាលា សរុប​០៦សាលា។សហការជាមួយអង្គការKAEDIT បានជួយកសាងកន្លែង​លាង​សម្អាតដៃចំនួន៣សាលា និងសហការអង្គការGIZ បើកវគ្គបណ្តុះ​បណ្តាល​គ្រូ​បង្គោលថ្នាក់ក្រុង ស្រុក​ស្តីពីស្តង់ដារអប្បបរមាទឹកស្អាត និងអនាម័យ​តាម​សា​លារៀន។

អត្ថបទទាក់ទង