មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ របស់ក្រុមប្រឹក្សា អាណត្តិទី០៣ របស់ខ្លួន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ស្នើរដល់រដ្ឋបាលក្រុង/ស្រុក មន្ទីរជំនាញ ត្រូវជំរុញដល់ ក្រុមហ៊ុនដឹកសំរាមអោយខិតខំយកចិត្តទុកដាក់ប្រមូលសំរាមនៅតាមដងផ្លូវសាធារណៈ ប្រព័ន្ធបង្ហូទឹក រង្វង់មូល សួនច្បា រូបសំណាក់លោកយាយយ៉ាត និងទីប្រជុំជននានាក្នុងខេត្ត ដើម្បីអោយមានសោភ័ណ្ឌស្អាតស្រស់បំពង និងបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមសកម្មភាព ក្នុងការទប់ស្កាត់កាកសំនល់រឹងរាវនានា នឹងថែរក្សាការពារបរិស្ថានជុំវិញខ្លួនយើងអោយមានបរិយាកាសល្អ ដើម្បីជាខេត្តទាក់ទាញភ្ញៀវទេសចរណ៍ ទាំងថ្នាក់ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ឆ្លើយតបទៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងពាក្យស្លោករបស់ក្រសួងទេសចរណ៍ (ទីក្រុង ស្អាត រម្មណីដ្ឋានស្អាត សេវាកម្មល្អ)។ទន្ទឹមនឹងនេះឯកឧត្តមក៍បានជំរុញដល់រដ្ឋបាលខេត្ត អង្គភាពមន្ទីរជំនាញស្ថាប័ន ទាំងអស់ត្រូវធ្វើរបាយការណ៍អោយបានទាន់ពេលវេលាត្រឹមត្រូវច្បាស់លាស់ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យនិងអនុម័ន នឹងត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងខេត្ត អោយបានទាន់ពេលវេលា ជាពិសេសពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តអោយបានល្អ ទប់ស្កាត់ចោរលួច ចោរប្លន់ ល្បែងស៊ីសង ក្មេងទំនើង អំពើហឹង្សាក្នុងគ្រួសារ ការកាប់បំផ្លាញព្រៃឈើធម្មជាតិ ជាដើម។ ជាមួយគ្នានេះត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង នឹងត្រូវមានទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំ នឹងមន្រ្តីក្រោមឱវាទ ដើម្បីបំពេញភារៈកិច្ចទៅតាមតួនាទីប្រកបដោយប្រសិទ្ធិភាព ក្នុងការបំរើ សេចក្តីត្រូវការ នឹងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូន អោយបានទាន់ពេលវេលា។
ឯកឧត្តម ធូ ភា អភិបាលស្តីទីខេត្តប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ចំពោះបញ្ហាប្រឈមនានាដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើងរួមមាន៖១/បញ្ហារបាយការណ៍នៅតាមមន្ទីរមួយចំនួននៅមិនទាន់មានភាព ច្បាស់លាស់ គឺខ្លឹមសារ អក្ខរាវិរុទ្ធ។២/បញ្ហាជនខិលខូចមួយចំនួនធ្វើការឆក់ត្រី នៅតាមអូរ បឹងបួធ្វើអោយប៉ះពាល់ដល់ការបាត់បង់ពូជត្រី។ទី៣/បញ្ហាមន្ទីរធនធានទឹកខ្វះខាត់គ្រឿងចក្រដើម្បីធ្វើសំណង់ស្ទាក់ទឹកទុកជូនប្រជាពលរដ្ឋប្រើប្រាស់នៅពេលជួបគ្រោះរាំងស្ងួត ខាងមុខ។ទី៤/បញ្ហាកសិករដាំមានប៉ៃលិនមិនទាន់បានធ្វើប័ណ្ណសំគាល់សំរាប់អោយក្រុមហ៊ុនចិនទិញផ្លែមានប៉ៃលិននៅឡើយ។ទី៥/បញ្ហាជនបរទេសមួយចំនួនមិនទាន់ធ្វើប័ណ្ណការងារនៅមន្ទីរការងារបណ្តុះបណ្តាលវិជីវៈ នៅឡើយ។ទី៦/បញ្ហាមន្ទីរមួយចំនួនមិនទាន់ចាយថវិកាទៅតាមកម្មវិធីជូនដល់ការិយាល័យរបស់ខ្លួននៅឡើយ។៧/បញ្ហាជញ្ជីងនៅតាមបណ្តាសាយឡូមិនទាន់មានការត្រួតពិនិត្យ នៅឡើយ។ទី៨/បញ្ហាឡានដឹកផ្លែឈើធ្លាក់ក្រដាសវិចខ្ចប់ពាសវាលពាសកាលធ្វើអោយប៉ះពាល់បរិស្ថាននៅតាមដងផ្លូវ ក្នុង ខេត្ត។៩/បញ្ហាការធ្វើផ្លូវតាមបណ្តាមូលដ្ឋាននានា សូមអោយមន្ទីរសាធារណៈការនឹងដឹកជញ្ជូនត្រូវដាក់ ចំណាង់ផ្លាតអោយច្រើនដើម្បីអោយអ្នកបើកបរងាយស្រួលដឹង។
ចំពោះបញ្ហាខាងលើឯកឧត្តម ធូ ភា បានមានប្រសាសន៍ថាៈរដ្ឋបាលខេត្តនឹងខិតខំជំរុញដល់អង្គភាព ស្ថាប័ន មន្ទីជំនាញ គ្រប់លំដាប់ថ្នាក់ទាំងអស់ រួមគ្នាដោះស្រាយបញ្ហាទាំងនេះអោយបានជាបន្តបន្ទាប់ស្របតាមច្បាប់គតិយុទ្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសបន្តសហការសាមគ្គី ជាមួយមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធ បង្កើនការណែនាំដល់ក្រុមហ៊ុននានាក្នុងខេត្តអោយមកធ្វើច្បាប់អនុញ្ញាតត្រឹមត្រូវ ស្របតាមច្បាប់គតិយុទ្ធ ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តមលើកឡើងថា៖ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាព នឹងបានកសាងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសបាន កំណែទម្រង់រដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ នឹងថ្នាក់ក្រោមជាតិ ពង្រឹងនូវសមត្ថភាព ជំនាញ ការទំនាក់ទំនងល្អ ដូច្នេះថ្នាក់ដឹកនាំ មន្ទីរជំនាញ ក្នុងខេត្តបន្តការអនុវត្ត គាំទ្រ នឹងពង្រឹងសមត្ថភាពរបស់ខ្លួន ប្រកដោយគុណភាព បរិមាណ ដើម្បីបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋអោយបានកាន់ធូធាជាលំដាប់។ឯកឧត្តមក៍បានសំនូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវណែនាំផ្សព្វផ្សាយអំពីបញ្ហាទុកដាក់សំរាម អោយបានត្រឹមត្រូវ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអោយខេត្តប៉ៃលិនមានសោភ័ណ្ឌភាពល្អ។