រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រធានចលនាយុវជនកម្ពុជា ក១៥៧ ប្រចាំខេត្តប៉ៃលិន និងលោកព្រះអាជ្ញាខេត្ត អញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្តម្ភដល់កងកំលាំងប្រដាប់អាវុធទាំងបី ប្រភេទដែលឈរជើងការពារសន្តិសុខនៅច្រកទ្វារអន្តរជាតិព្រំ

  • 701
  • ដោយ poeuninfo

         នៅរសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក១៥៧  លោក យិន សាំងហេង  ប្រធានចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន លោក ជា សុខច័ន្ទដេត អនុប្រធានចលនាយុវជន ក១៥៧ សាខាខេត្តប៉ៃលិន និង លោក តូច ភក្តី ព្រះរាជអាជ្ញាខេត្តប៉ៃលិន បានអញ្ជើញចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ ទៅ​ឧបត្ថម្ភ​ដល់​កងកម្លាំងប្រដាប់អាវុធទាំង​៣​ប្រភេទដែលឈរជើង ការពារសន្តិសុខនៅច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិសាស្ត្រភូមិផ្សាព្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​

​        លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន តំណាងឱ្យ​កងកម្លាំង​ទាំង​៣​ប្រភេទបានឱ្យដឹងថា​៖ កន្លងមក​កងកម្លាំង​ទាំងអស់ បាន​ខិតខំ​បំពេញ​តួនាទី​ភា រកិច្ច ដែល​ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា​ប្រគល់ជូន និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជាពិសេស​រក្សាការពារសុខ​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ព្រមទាំង​ចូលរួម​រក្សា​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស ព្រមទាំង​ប្តេជ្ញា​ទប់ស្កាត់​រាល់​ការប៉ុនប៉ងផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​បន្ត​ទប់ស្កាត់​រាល់​ការប្រមូលផ្តុំ​មនុស្ស​បង្កចលាចល​គ្រប់​រូបភាព ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​។​ លោកស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាក់បន្ថែមថា៖ កងកម្លាំងទាំងអស់ប្រឆាំងជាដាច់ ខាតនូវល្បិចកលផ្តួលរលំរាជរដ្ឋាភិបាលពីក្រុមឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិត សម រង្សី ដែលបានប្រើគ្រប់ល្បិចកលមូលបង្កាច់រាជរដ្ឋាភិបាលនិងការចាក់រុកអោយបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាយើង ។ទន្ទឹមនេះកំលាំងប្រដាប់អាវុធទាំងបីប្រភេទបានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ហើយមានឆន្ទះខ្ពស់និងអនុវត្តន៍នូវបទបញ្ជាអោយបានម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដីនិងការពាររាជរដ្ឋាភិបាលស្របច្បាបយើងផងដែរ។ 

​        លោក តូច ភក្តី ព្រះរាជអាជ្ញាខេត្តប៉ៃលិន បាន​ថ្លែង​ការកោតសរសើរ​ដល់ កងកម្លាំង ប្រដាប់អាវុធ​ទាំង ៣​ប្រភេទ ខេត្តប៉ៃលិន ដែលជា​និច្ច​ជា​កាល បាន​បំពេញភារកិច្ច ក្នុងការ​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធាណ​:​ជួន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ព្រមទាំង​បាន​ចូលរួមចំណែក ក្នុង​កិច្ចការ​មនុស្សធម៌​ដល់​សង្គមជាតិយ៉ាងច្រើន​ផងដែរ​។​ លោកបន្តថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ស្ថិរភាព​នយោបាយ​ល្អ ដែលជា​ហេតុនាំឱ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ចាប់តាំងពី​បាត​ដៃទទេ​រហូតមក​ដូច​សព្វថ្ងៃនេះ ។​

        លោក យិន សាំងហេង  ប្រធានចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន បាន​នាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក១៥៧ដល់​កងកម្លាំង​ទាំងអស់​ក្នុង​ខេត្តប៉ៃលិន។  លោក យិន សាំងហេង  ​ក៏បាន​កោត​ស​សើរ ដល់​បងៗ​ជា​កងកម្លាំង​ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ដោយ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ ប្រពន្ធ​កូន ផ្ទះសំបែង បំពេញភារកិច្ច ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​រក្សាសុខ​សុវត្ថិភាព សន្តិភាព ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​របស់​យើង ហើយ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​យកចិត្តទុកដាក់ យ៉ាងខ្លាំង និង​គ្រប់​កាល​:​ទេសៈ ក្នុង​ការលើក​កំពស់​ជីវភាព​របស់​ក​ង​កំលាំងប្រដាប់អាវុធ​ទាំងអស់​ផងដែរ​។​

​        ​នៅក្នុង​ឱកាស​នោះដែរ លោក យិន សាំងហេង  ប្រធានចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ព្រមទាំងលោក ជា សុខ ច័ន្ទដេត អនុប្រធានចលនាយុវជន ក១៥៧ សាខាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក១៥៧ និងលោក តូច ភក្តី ព្រះរាជអាជ្ញាខេត្តប៉ៃលិន បានឧបត្ថម្ភ​ដល់​កងកម្លាំងប្រដាប់អាវុធទាំង ៣​ប្រភេទ នៅប្រចាំការនៅច្រកទ្វារអន្តរជាតិច្រកព្រំ រួមមាន៖ ទឹកសុទ្ធចំនួន ៣០០ យួរ ភេសជ្ជៈខារ៉ាបាវចំនួន ០៦ កេស និងថវិកាចំនួន ៣០០ដុល្លារ ផងដែរ។

អត្ថបទទាក់ទង