រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិនពុំមានសភាពការណ៍អ្វីប្រែប្រួលនោះទេ

  • 679
  • ដោយ poeuninfo

តាមការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី ទី សុខា ប្រធានក្រុមការងារ​ទំនាក់ទំនង​ព្រំដែនកម្ពុជា-ថៃ ប្រចាំនៅច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន បានឲ្យដឹងថា៖ ជារួម​សភាព​ការណ៍នៅច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពុំមាន​សភាពការណ៍​អ្វីប្រែ​ប្រួលនោះទេ ដោយបងប្អូនប្រជាពលរដ្ឋចេញ- ចូល រកស៊ីឆ្លងកាត់តាម​ព្រំដែនធម្មតា។ រីឯកងកម្លាំង ប្រដាប់អាវុធគ្រប់អង្គភាព បានអនុវត្តម៉ឺងម៉ាត់តាម​បទបញ្ជា របស់​គណ:បញ្ជាការ​ឯកភាព​ខេត្ត ដាក់ពង្រាយតាមគោលដៅ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់២៤ម៉ោង លើ២៤​ម៉ោង។ លោកឧត្តមសេនីយ៍ត្រី ទី សុខា បានបញ្ជាក់យ៉ាងនេះ ក្នុងឱកាសដែលលោកបាន​ជួបប្រជុំជាមួយលោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងឯកឧត្តម កង ធួក ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន នាថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រុមការងារ​ទំនាក់ទំនងព្រំដែនកម្ពុជា- ថៃប្រចាំច្រកទ្វារអន្តរជាតិ​ព្រំដែន​ខេត្តប៉ៃលិន៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង