រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមកពិនិត្យ ផ្ទៀងផ្ទាត់ទិន្ន័យក្បាលដី របស់ខ្លួនឱ្យបានត្រឹមត្រូវ ច្បាស់លាស់

  • 500
  • ដោយ poeuninfo

មានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់​ការចុះ​បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពី​ថ្ងៃច័ន្ទ ៨រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំអោយ​ប្រជាពល​រដ្ឋត្រូវមកពិនិត្យ ផ្ទៀងផ្ទាត់ទិន្ន័យក្បាលដី បញ្ជីឈ្មោះ ទីតាំង ប្រភេទទ្រព្យ ប្រភេទដី ដីលំ​នៅ​ឋាន ដីកសិកម្ម របស់ខ្លួនអោយបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីបង្កលក្ខណៈ​ងាយស្រួល​ដល់មន្រ្តីជំនាញក្នុងការធ្វើឯកសារប្លង់ដីបានឆាប់រហ័ស ឆ្លើយតបទៅនឹងគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា។ ពិសេសត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញ អាជ្ញាធរមូល​ដ្ឋាន ដើម្បីអនុវត្តការងារធ្វើប្លង់ដី អោយទទួលជោគជ័យគ្រប់ស្ថានភាព។ ឯកឧត្តមអភិ​បាល​ខេត្ត ក៏បានមានប្រសាសន៍ផងដែរ ស្នើអោយអោយមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំង​អស់ក៏ត្រូវប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជំរុញការងារចុះបញ្ជីដីជាប្រព័ន្ធនេះ និង​ត្រូវចេញប័ណ្ណសំគាល់កម្មសិទ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋអោយបានឆាប់រហ័ស ដើម្បី​ពួកគាត់យកទៅប្រើលើការងារចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាជីវភាព ក៏ដូចជាការ​ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋយើងអោយរីកចំរើនបន្តទៀត។

បើតាមការបញ្ជាក់ថារបស់លោក សូ សុខុន ប្រធានមន្ទីររៀប ចំដែន ដីនគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបិទផ្សាយជាសាធាណៈ​នូវឯកសារនៃការ​វិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលក្នុងភូមិសួនអំពៅកើតនេះ គឺមានរយៈ ពល១៥ ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រហូតល់ ថ្ងៃទី០៤ ខែវិច្ចិការ ឆ្នាំ២០១៩ នៅបវិវេណ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន ដោយមានផ្ទៃដីសរុបចំនួន ១០៩៥ហិតា ក្នុងនោះក្បាលដីសរុបចំនួន ១០០៥ ក្បាលដី   មានដីលំនៅឋានចំនួន ២៨២ក្បាលដី ដីកសិកម្មចំនួន ៣៣៩ក្បាលដី ដីសាលាឆទានមាន​ចំនួន ០១ ក្បាលដី និងម្ចាស់មិនមកបំពេញទិន្នន័យចំនួន ១៩១​ក្បាលដី៕

ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង