នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកងកម្លាំងនគរ បាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនប្រមូលកម្លាំងចំនួន ២៤៦នាក់ប្រជុំជួរនិង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ថ្ងៃចន្ទដើមសប្តាហ៍ ដើម្បីពង្រឹងវិន័យរបស់កងកម្លាំងអោយបានរឹងមាំក្នុងការត្រៀមកិច្ចការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។
លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានណែនាំ ក្រើនរំលឹកដាស់តឿន ពង្រឹងអំពីវិន័យកងកម្លាំងនគរបាលជាតិ លេខៈ០០៦បបជ និងត្រូវក្តាប់ឲ្យបាននូវក្រុមចលនាប្រឆាំងនិងអ្នកគាំទ្រ ការប្រមូលផ្តុំគ្នាតាមភូមិ ទីប្រជុំជន វត្តអារាម កន្លែងសាធា រណៈ រឺក្រុមមុខសញ្ញាពួកប្រឆាំងក្រៅច្បាប់ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តប៉ៃលិន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំដែងនូវការ កោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តប៉ៃលិន ដែលបានលះបង់គ្រប់បែបយ៉ាងខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចស្នូល ការថែរក្សា កាពារ សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសងនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពក្នុងមូលដ្ឋានខេត្តបានល្អ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការនគរបាលខេត្តប៉ៃលិនបានថ្លែងអំណរគុណចំពោះកងកម្លាំងជំនាញទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្ម ក្នុងឱកាសបុណ្យចូលកាន់បិណ្ឌនិងភ្ជុំបិណ្យតាមវត្តអារាមនិងមូលដ្ឋានទូទាំងខេត្តប៉ៃលិនដែលទើបបានបញ្ចប់ថ្មីៗនេះ ទទួលបានលទ្ធផល ជោគជ័យដែល ស្ដែងចេញមកពីការគោរពវិន័យ តាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួល ខុសត្រូវ គ្រប់បណ្តាគោលដៅសំខាន់ៗ ដែលកងកម្លាំងឈរជើងប្រចាំការណ៍ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រៀបចំសម្រួលចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលរួមទស្សនាកន្លែង រម្មណីយ៍ដ្ឋានកម្សាន្តនានា ដោយបញ្ជៀសការកកស្ទះចរាចរណ៍និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនាយ នាយរងការិយាល័យ នាយ នាយរងផ្នែកមន្ត្រីនគរបាលគ្រប់ផែនអង្គភាព និងក្រុងស្រុក ដែលបានចូលរួមខិតខំប្រឹងប្រែង បំពេញភារកិច្ចតាមកិច្ចការជំនាញ នីមួយៗចំណុះអោយផែនការងារធនធានមនុស្ស ក្នុងរយៈពេលកន្លងមក ដែលទទួលបានលទ្ធផលល្អជូនអង្គភាព ។ លោកស្នងការក៏បានក្រើនរំលឹកដល់អស់លោកនាយការិយាល័យ ដោយត្រូវបន្តពង្រឹងការត្រួតពិនិត្យរបៀបរបបការងារតាមផ្នែកជំនាញនីមួយៗ និងគ្រប់គ្រងមន្ត្រីក្រោមឱវាទ របស់ខ្លួនត្រួតពិនិត្យបញ្ជីវត្តមាន របស់មន្ត្រី ក្នុងការអនុវត្តកិច្ចការងារជាប្រចាំថ្ងៃ ។