រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនអញ្ជើញចូលរួមការបើកការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ កម្ពុជា-ថៃ

  • 573
  • ដោយ poeuninfo

រាត្រី​ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត​ប៉ៃលិន បានដឹកនាំប្រតិភូខេត្តប៉ៃលិន អញ្ជើញចូលរួមកម្មវិធីបើកការតាំងពិរពណ៍ពាណិជ្ជកម្ម កម្ពុជា-ថៃ (Border Trade Expo 2019) ដែលធ្វើឡើងនៅផ្សារបានឡែម ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបូរី ព្រះរាជាណាចក្រថៃ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងការលើកស្ទួយវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ នៃប្រទេសទាំងពីរ។ ពិធីនេះ ក៏មានការអញ្ជើញ​ចូលពីសំណាក់លោកជំទាវ សុំ ចិន្តា អភិបាលរងខេត្ត​បាត់ដំបង និងឯកឧត្តម ប៊ុនឈួយ គុណឆៀក អភិបាលរងខេត្ត​ចាន់បុរី នៃព្រះរាជាណាចក្រថៃ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការតាំងពិព័រណ៍ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​(Border Trade Expo 2019)នេះ ជាការបង្ហាញជូន​ដល់​ប្រជាពល​រដ្ឋនៃខេត្តទាំងបីដែលមានព្រំដែនជាប់គ្នា គឺខេត្តប៉ៃលិន ខេត្តបាត់ដំបង ប្រទេសកម្ពុជា និង​ខេត្ត​ចាន់បុរី ប្រទេសថៃ ​បានទស្សនា និងទិញនូវរាល់​ផលិតផលដែលមានគុណភាព និងតម្លៃសមរម្យរបស់​ប្រទេស​​​ពីរ​។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍​បន្ត​ថា៖ តាមរយៈការតាំង​ពិព័រពណ៌​​ពា​ណិ​ជ្ជកម្មអន្តរជាតិ​នេះក៏ជាការផ្សាយចេញនូវប្រពៃណីវប្បធម៌ ការច្នៃប្រឌិតរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ចូចជាការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិប័ត្តការល្អរវាងប្រទេសទាំងពីរ ពិសេសលើវិស័យ សេដ្ខកិច្ច ពាណិជ្ជកម្ម កសិកម្មនិងវប្បធម៌នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

សូមបញ្ជាក់ថា៖ ការតាំងពិរពណ៍ពាណិជ្ជកម្ម កម្ពុជា-ថៃ (Border Trade Expo 2019) នេះ ធ្វើឡើងរយះពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានការចូលរួមពីក្រុមអាជីករ អ្នកផលិតទំនិញ ផលិតករកសិកម្មកែច្នៃ កម្ពុជា-ថៃ សរុបចំនួន ១៥០ស្តង់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង