ប៉ៃលិន៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋដែលមានហានីភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ ធ្វើការពិនិត្យពីលទ្ធភាព និងចាប់ផ្តើមបើកអោយដំណើរការ ការបង្រៀន និងរៀន ឡើងវិញ នៅតាគ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការបើកអោយដំណើរការសាលារៀនឡើងវិញនេះ គឺចាំបាច់ត្រូវអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដារ រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហើយទន្ទឹមគ្នានេះសាលារៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនាម័យជាប្រចាំដោយធ្វើការពាក់ម៉ាស់ លាងដៃជាមួយអាកុល ឬ ជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំអោយមានការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ ហើយលោកជំទាវ ក៍បានអំពាវដល់ក្មួយៗសិស្សានុសិស្ស ដែលមានអាយុ ៦ឆ្នាំ រហូតដល់ ១២ឆ្នាំ និងមាតាបិតា ឬអាណាព្យាបាល សូមនាំកូនៗ ទៅចាក់វ៉ាក់សាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានជំរាបជូន ដូចជា៖ ១-មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ២-មណ្ឌលសុខភាពផ្សារព្រំ ៣-មណ្ឌលសុខភាពភ្នំស្ពង់ និង៤-មណ្ឌលសុខភាពភ្នំព្រាល ចាប់ពីម៉ោង ៨ព្រឹកតទៅ។បើតាមការបញ្ជាក់របស់លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា៖ ការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) សម្រាប់ជំហ៊ានទី១នេះ មានសាលារៀនសរុបចំនួន ៤៣សាលា ក្នុងចំណោមសាលារដ្ឋសរុបចំនួន ៩៤សាលា ដែលមានសិស្សចាប់ពី បឋមសិក្សា ដល់ អនុវិទ្យាល័យ សរុបចំនួន ៦,៦៧១នាក់ ហើយក្នុងមួយថ្នាក់ៗ ដាក់សិស្សត្រឹមតែ ចំនួន ១៥នាក់ ទៅ២០នាក់យ៉ាងច្រើន៕
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានរដ្ឋនានាក្នុងខេត្ត ដែលមានហានីភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
- 516
- ដោយ poeuninfo
អត្ថបទទាក់ទង
-
អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ
- 516
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)
- 516
- ដោយ poeuninfo
-
ក្រសួងសុខាភិបាល ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅខេត្តប៉ៃលិន
- 516
- ដោយ poeuninfo
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
- 516
- ដោយ poeuninfo
-
រដ្ឋបាលខេត្តប៉ៃលិនផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកគ្រួសារសពដែលបាលទទួលមរណះភាពដោយសារជម្ងឺCovid-19
- 516
- ដោយ poeuninfo
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
- 516
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ
- 516
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក
- 516
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយសំណូមពររបស់ប្រជាកសិករ និងបញ្ហាស្រូវខ្វះខាតទឹក ដោយសារទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ
- 516
- ដោយ poeuninfo
-
រដ្ឋបាលខេត្តប៉ៃលិន ប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករក្រីក្រ តាមការបញ្ជាទិញរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
- 516
- ដោយ poeuninfo