រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

សន្និសីទសារព័ត៌មាន ស្តីពីការបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

  • 339
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធ បានចូលរួមសន្និសីទសារព័ត៌មាន តាមរយៈប្រព័ន្ធវីឌីអូ (Zoom Meeting) ស្តីពីការ​បើកយុទ្ធនាការជាតិ​ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ស្ថិតក្រោមអធិបតីភាព ឯកឧត្តម​សាស្រ្តាចារ្យ​ ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មាការអន្តរក្រសួង​ ដើម្បីប្រយុទ្ធឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានចាប់ផ្ដើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ » ដែលបាន ប្រព្រឹត្តទៅនាថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នាពេលកន្លងមកនេះ បានរួមចំណែកក្នុងការទប់ស្កាត់ការ រីករាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មី ដូចជា អាល់ហ្វា និងដែលតា ក្នុងកម្រិតណាមួយក្តី យើងក៏មិនត្រូវ មានអារម្មណ៍ស្កប់ស្កល់និងអ្វីដែលជាសមិទ្ធផលដែលយើងទទួលបានយ៉ាងលំបាកនេះទេ យើងត្រូវតែរួបរួមគ្នាជាបន្តទៅទៀត ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លង និងបាត់បង់អាយុជីវិតជាបន្ថែមទៀត នៅក្នុងបរិបទនៃការប្រយុទ្ធជំងឺកូវីដ-១៩ នេះ។

បើតាមការលើកឡើងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា៖ ការបើកយុទ្ធនាការជាតិថ្ងៃនេះ គឺដើម្បីជម្រុញលើកទឹកចិត្តលោកអ្នកទាំងអស់គ្នា ឱ្យប្រែក្លាយចំណេះដឹងអំពីវិធាន ការបង្ការជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺវិធានការ “៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិ ភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំ ប៉ះ ពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ មកនេះ ឱ្យក្លាយ ទៅជាការអនុវត្ដន៍ជាក់ស្ដែងពិតប្រាកដបន្ថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចបន្តអាជីវកម្ម និង ប្រកបការងារលើគ្រប់វិស័យទាំងអស់ ព្រមទាំងអាចដំណើរការឡើងវិញបានជាបណ្តើរៗ ហើយប្រជាពលរដ្ឋអាចប្រកបរបរ រកស៊ីទទួលទានចិញ្ចឹមជីវិតឡើងវិញប្រកបដោយសុវត្ថិភាព នៅក្នុងបរិបទរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ តាមបបរស់នៅ ធម្មតាក្នុងប្រក្រតីភាពថ្មី។

សូមបញ្ជាក់ថា៖ ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងវាយលុកជាង ១៣០ប្រទេសនៅលើសកសលោក ក្នុងនោះ ក៏មានបណ្តាប្រទេសជាច្រើនដែលមានលក្ខណៈធូរស្បើយនាពេលកន្លងមក តែក៏មានការរាតត្បាទ្រង់ទ្រាយធំឡើងវិញ ដោយសារតែការធ្វើចរាចរយ៉ាងទូលំទូលាយនៃ វីរុសបំប្លែងថ្មីប្រភេទដែលតា B. I. 617-1 (Delta) ឆ្លងរាលដាលក្នុងល្បឿនមួយលឿន៕

អត្ថបទទាក់ទង