រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

  • 834
  • ដោយ poeuninfo

ប៉ៃលិន ព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៤ ស.ហ.វ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ជូនដល់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលកិច្ចប្រជុំនេះស្ថិត  ក្រោមអធិបតីភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន លោក រ័ត្ន ជន តំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ូច សាអែម អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។បន្ទាប់ពីលោក វង់ រេបេណា តំណាងអគ្គនាយកដ្ឋានថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញអំពីសារាចរណែនាំលេខ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់គ្រប់គ្រងឆ្នាំ២០២១រួចមក។លោក ប៉ូច សាអែម អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្តបានបញ្ជាក់ ថាការផ្សព្វផ្សាយសារាចរណ៍ណែនាំលេខ០១៤ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្គវត្ថនាពេលនេះពិតជាមានសារៈសំខាន់ណាស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីជំនាញនីមួយៗសំរាប់ជាចំណេះដឹង យកទៅអនុវត្តការងារអោយបានត្រឹមត្រូវ តាមបទដ្ឋានគតិយុទ្ឋ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ច្បាប់ស្តីពីហិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តជាអាទិភាពនូវគោលនយោបាយសំខាន់ជាសារវន្ត ដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា ក្នុងដំណើរឆ្ពោះទៅមុខនៅលើមាគានៃការកែទម្រង់ស៊ីជម្រៅក្នុងការអភិវឌ្ឍសមិទ្ធផលនានានៅក្នុងមូលដ្ឋានអោយមានការរីកចំរើន ទាំងគោលនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មី​ ជាពិសេសការគ្រប់គ្រងបាននូវអតិផណារ  និងបន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនតាមការសន្យា ក៏ដូចជាការពង្រឹងគ្រឹះក្នុងការកសាងស្ថាប័ន និងសមត្ថភាពនៃវិស័យសាធាណៈ ជាពិសេសជំរុញការអនុវត្តការកែទម្រង់បន្ទាន់នៅតាមការដ្ឋាន កែទម្រង់ចាំបាច់នានា ដើម្បីពង្រឹងភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចអោយមានសន្ទុះខ្លាំងក្លា។ក្នុងឪកាសនោះ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តក៏បានណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ បន្ថែម និងត្រូវលើកឡើងជាសំនួរ បញ្ហាប្រឈមដែលអនុវត្តកន្លងមក ដើម្បីដកបទពិសោធន៍ការងារ និងបង្កើនសមត្ថភាពរបស់ខ្លួន សំរាប់យកទៅអនុវត្តការងាររៀបចំផែនការថវិកាជាក់ស្តែងទទួលបានជោគជ័យ។ អត្ថបទ ដោយ មួន ចរិយ៉ា

អត្ថបទទាក់ទង