មានប្រសាសន៍ទៅកាន់ប្រជាពលករដែលហែលឆ្លងស្ទឹងត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងអូរទន្រ្ទាំដី ក្នុងភូមិអូឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកជំទាវបណ្ឌិតបានជួបប្រទះឃើញ ក្នុងពេលដឹកនាំកម្លាំងសមត្ថកិច្ច និងអង្គភាពជំនាញចុះពិនិត្យ ពង្រឹងការយាមប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន នាល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទៅស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានណែនាំអោយប្រជាពលករធ្វើការនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ត្រូវបង្ហាញខ្លួនអោយមន្រ្តីសុខាភិបាល និងក្រុមសមត្ថកិច្ចច្រកទ្វារពិនិត្យសុខភាពអោយបានច្បាស់លាស់ និងធ្វើចត្តឡីស័ក១៤ថ្ងៃសិន មុននឹងត្រឡប់ទៅជួបជុំគ្រួសារនៅផ្ទះរបស់ខ្លួន ជៀសវាងការចម្លងមេរោគកូវីដ១៩ ដល់ក្រុមគ្រួសារ និងប្រជាជនកម្ពុជាទាំងមូល។ លោកជំទាវបានមានប្រសាន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ មានការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋយើង ពិសេសក្នុងសភាពការណ៍ដែលពិភពលោកកំពុងរងគ្រោះដោយជំងឺកូវីដ១៩ និងដែលប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជាកំពុងមានការឆ្លងរាលដាលក្នុងសហគមន៍, សម្តេចបានណែនាំអោយអាជ្ញាធរខេត្តដែលមានព្រំដែនជាប់ប្រទេសថៃទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលប្រជាពលករទាំងអស់ដែលឆ្លងដែនពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ មកដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាត ជៀសវាងប្រជាពលករយើងនាំយកនូវមេរោគកូវីដ១៩ មកចំលងដល់ប្រជាជនកម្ពុជា។ លោកជំទាវបណ្ឌិតបានមានប្រសាន៍បន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយមានការត្រៀមបន្ទប់សម្រាប់ធ្វើចត្តាឡីស័កប្រជាពលករអោយបានសមរម្យ មានរបបចំណីអាហារគ្រប់គ្រាប់ និងទទួលបាននូវថវិកាចំនួន២០០០០រៀលក្នុងមួយថ្ងៃទៀតផង សម្រាប់ពលករម្នាក់។ ដូច្នេះសូមបងប្អូនកុំមានការព្រួបារម្ភឡើយ ហើយត្រូវមកចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា។ លោកជំទាវក៏បានណែនាំដល់ប្រជាពលករទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលត្រូវចូលរួមគ្នាអោយបានផុលផុសការពារទប់ស្កាត់ការចំលងមេរោគកូវីដ១៩ ដោយត្រូវរក្សាកម្លាតគ្នាអោយបានយ៉ាងតិច១,៥ម៉ែត្រ ត្រូវលាងដៃអោយបានញឹកញាប់ ត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ ហើយបើបងប្អូនមានអារម្មណ៍មិនស្រួលខ្លួនត្រូវប្រញាប់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យអោយបានហ្មត់ចត់។ លោកជំទាវក៏បានណែនាំសូមអោយបងប្អូនប្រជាពលករទាំងអស់កុំចាញ់បោកមេខ្យល់ដែលបបួលនាំប្រជាពលករយើងត្រឡប់មកប្រទេសវិញអោយសោះ យកល្អត្រូវសំងំរក្សាការរស់នៅនឹងមួយកន្លែងកុំចេញដើរផ្តេសផ្តាស់បើគ្មានការចាំបាច់៕ ដោយ៖ វួច ពឿន
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានណែនាំអោយប្រជាពលករធ្វើការនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ត្រូវបង្ហាញខ្លួនអោយមន្រ្តីសុខាភិបាល និងក្រុមសមត្ថកិច្ចនៅច្រកទ្វារពិនិត្យសុខភាពអោយបានច្បាស់លាស់
- 568
- ដោយ poeuninfo
អត្ថបទទាក់ទង
-
អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ
- 568
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានរដ្ឋនានាក្នុងខេត្ត ដែលមានហានីភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
- 568
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)
- 568
- ដោយ poeuninfo
-
ក្រសួងសុខាភិបាល ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅខេត្តប៉ៃលិន
- 568
- ដោយ poeuninfo
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
- 568
- ដោយ poeuninfo
-
រដ្ឋបាលខេត្តប៉ៃលិនផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកគ្រួសារសពដែលបាលទទួលមរណះភាពដោយសារជម្ងឺCovid-19
- 568
- ដោយ poeuninfo
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
- 568
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ
- 568
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក
- 568
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយសំណូមពររបស់ប្រជាកសិករ និងបញ្ហាស្រូវខ្វះខាតទឹក ដោយសារទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ
- 568
- ដោយ poeuninfo