រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ទទួលអំណោយ កុំព្យូទ័រចំនួន ១៤គ្រឿង ពីអភិបាលខេត្តប៉ៃលិន

  • 1.0ពាន់
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល ​អភិបាល​ខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត  និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងផ្តល់អំណោយ​កុំព្យូទ័​រ​លើតុ ចំនួន ១៤គ្រឿង ដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ  ស្ថិតនៅភូមិកែង ឃុំសាលាក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ដើម្បីបម្រើឱ្យ​ដំណើរ​ការបង្រៀន និងរៀន នៅក្នុងសាលា។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍជឿនលឿនទៅមុខ ដូច្នេះបញ្ហាបច្ចេកវិទ្យា និងព័ត៌មានវិទ្យា លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស ត្រូវតែដើរឲ្យទាន់សម័យកាល តែក៏ត្រូវប្រុងប្រយ័ត្ន ព្រោះប្រព័ន្ធព័ត៌មានវិទ្យា គឺត្រូវប្រើឲ្យចំគោលដៅក្នុងការសិក្សា ចៀសវាងកុំឲ្យក្លាយជាអាវុធមុខពីរ ដូច្នេះការផ្តល់កុំព្យូទ័រទាំងនេះ សូមលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ត្រូវយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធខ្ពស់ បម្រើដល់ដំណើរការបង្រៀន និងរៀន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងស្រាវជ្រាវបន្ថែម ហើយត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នានូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ កន្លងមកដោយប្រទេសកម្ពុជា និងប្រទេសលើសកលលោក បានជួបប្រទះនឹងជំងឺកូវិដ-១៩ រាតត្បាត ធើ្វអោយវិស័យ​នានា មានការលំបាក ក្នុងនោះ វិស័យអប់រំ ក៍មានការលំបាកផងដែរ ដោយសាលា ទាំងសាលារដ្ឋ និងឯកជននានា ត្រូវបានផ្អាកការសិក្សា ដូចនេះហើយ ក្រសួងអប់រំ យុវជន និងកីឡា ក៍បានរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធ Online ដើម្បីអោយសិស្សានុសិស្ស បានសិក្សានៅតាមផ្ទះរបស់ពួកគេ ប៉ុន្តែបច្ចុប្បន្នដោយសារ​ស្ថានភាព ជម្ងឺកូវីដ-១៩ មានសភាពធូរស្រាលជាបណ្តើរៗ ក្រសួងអប់រំ យុវជន និងកីឡា ក៍អនុញ្ញាតឱ្យ​បើក​ដំណើរការបង្រៀន និងរៀនឡើងវិញ ដោយអនុវត្តន៍តាមវិធានការ និងសេចក្តីណែនាំរបស់​ក្រសួង​សុខាភិបាល។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ក្រើនរំលឹកដល់នាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវពន្យល់ណែនាំបន្ថែមទៀត អំពីការថែរក្សាការពារអនាម័យ ជាប្រចាំជូនដល់សិស្សានុសិស្ស ក្នុងអំឡុងពេលជំងឺឆ្លងកូវីដ-១៩ នេះ ចៀសវាងការធ្វេសប្រហែស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធិខ្ពស់។

សូមបញ្ជាក់ថា៖ កុំព្យូទ័រថ្មី ជាប្រភេទ Destop ដែលជាអំណោយរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ប្រគល់ជូនដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ដើម្បីបម្រើដល់ដំណើរការបង្រៀន និងរៀននៅក្នុងសាលា គឺមានចំនួន ១៤គ្រឿង ម៉ាក Dell ដោយក្នុង១ឈុតមាន៖ LCD monitor, computer system unit, keybord, mouse, និង UPS ផងដែរ។

អត្ថបទទាក់ទង