រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រជុំផ្វព្វផ្សាយការងារសោធននិវត្តន៍

  • 901
  • ដោយ poeuninfo

ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជ​អាវុធ​ហត្ថខេត្តប៉ៃលិន ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង​ ​​កងរាជអាវុធ​ហត្ថលើផ្ទៃ​ប្រទេស​ ទទួលជំនាញ​កសាងកម្លាំង តំណាង​ ឯកឧត្តម​ មេបញ្ជាការកងរាជ​អាវុធហត្ថលើផ្ទៃ​ប្រទេស ​បាន​អញ្ជើញ​ជា​អធិបតី​ភាព ​ក្នុង​កិច្ច​ប្រជុំផ្សព្វផ្សាយ​ការ​ងារ​សោធននិវត្តន៍​ កង​រាជ​អាវុធហត្ថ ​ទូទាំង​រាជ​ធានី ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំង​នាយ នាយ​រ​ងអាវុធហត្ថ ដែល​មាន​ការពាក់​ពន្ធ​ជាច្រើនរូបទៀត​។ ​កិច្ចប្រជុំនេះ​ដើម្បីផ្សព្វផ្សាយ​ឱ្យ​យល់​ជ្រួត​ជ្រាប​អំពី​ការ​ងារ​សោធន​និវត្តន៍​ ដោយអនុវត្ត​ទៅតា​ម​ច្បាប់​អនុក្រិត្យ​ ឬសេចក្កីប្រកាស​របស់​ក្រសួងការពារជាតិ​ និង​ពង្រឹងសតិអារម្មណ៍​កង​រាជ​អាវុធ​ហត្ថ​ ដែលដាក់​ឱ្យ​ចូល​និវត្តន៍ ​ធ្វើ​ការ​វាយ​តម្លៃ​ទៅលើលក្ខណៈសម្បត្តិ​ដោយ​ផ្អែក​លើ​សមត្ថភាព​ សុខភាព​ និង​ឆន្ទៈ​។

        ​ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ​មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន​ ​ បាន​ជម្រាបជូនអង្គប្រជុំឱ្យដឹងថា៖ តាមច្បាប់យោធិនទាំងពីរភេទ​ ដែលផ្អែកតាមឋានន្តស័ក្កិ អាយុចំពោះ​យោធិន​អាជីព​ ដែលមានវិន័យគុណសម្បត្តិ និងសមត្ថភាពការងារមានសុខភាពល្អ ឬ   ជាអ្នកជំនាញឯកទេស ប៉ុន្តែដល់អាយុចូលនិវត្តន៍ អាចសុំបម្រើការងារបាន​មួយឆ្នាំ​ម្ដង​ ដោយ​មាន​ការ​យល់​ព្រមពី​រដ្ឋមន្ដ្រីក្រសួង​ការ​ពារ​ជាតិ ​និងមិ​ន​លើស​ពី​ប្រាំ​ឆ្នាំ​នោះ​ទេ​។ ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ក៏បានបន្តទៀតថា៖ ចំពោះអ្នកដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍ ត្រូវបានធ្វើការវាយតម្លៃ បើសិនជាមានសុខភាពខ្សោយ គឺត្រូវឲ្យគាត់ចូលសោធននិវត្ថន៍ តាមសំណូមពរ និងតាមការកំណត់នៃច្បាប់ ព្រោះគាត់មិនអាចបំរើការងារបានទៀតទេ ចំពោះ       តួលេខនេះមិនមែនថ្នាក់ខេត្តជាអ្នកកំណត់ទេ គឺជាការកំណត់របស់ថ្នាក់ជាតិ ហើយចំពោះអ្នកដែលមិនទាន់ដល់អាយុចូលនិវត្តន៍ក៏មិនអាចស្នើរសុំបានដែល ក្នុងនេះមានពី ដំណាក់កាល ដំណាក់កាលទីមួយ គឺការវាយតម្លៃរបស់ថ្នាក់ខេត្តដោយមានការប្រជុំពេញអង្គពីសំណាក់ មេ  បញ្ជការរង នាយសេនាធិការ នាយការិយាល័យជំនាញ។ ដំណាក់កាលទីពីរ គឺថ្នាក់ជាតិបានចុះមកត្រួតពិនិត្យវាយតម្លៃម្តងទៀត ចំពោះគោលការរបស់ថ្នាក់ជាតិគឺយើងមិនបានដឹងនោះទេ ​ ឯកឧត្តម ឧត្តមសេនីយ៍ វ៉ាន់ ណាឡុង បានលើកឡើងថា៖ ចំពោះរូបលោកជាប្រធានអង្គភាព គឺលោកមិនចង់អោយមានអ្នកណាទៅណានោះទេតែនៅពេលដែលធ្វើការវាយតម្លៃ គឺត្រូវតែមានអ្នកជាប់និងអ្នកធ្លាក់ ចំពោះលទ្ធផលយ៉ាងណាសូមសំណូមពរមេត្តាយោគយល់ផងចុះហើយនឹងត្រូវប្រកាន់សាមគ្គីភាពផ្ទៃក្នុងល្អជាមួយគ្នាគ្រប់ពេលវេលាផងដែរ។

        ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង​ ​​កងរាជអាវុធ​ហត្ថលើផ្ទៃ​ប្រទេស​ ទទួលជំនាញ​កសាងកម្លាំង តំណាង​ ឯកឧត្តម​ មេបញ្ជាការកងរាជ​អាវុធហត្ថលើផ្ទៃ​ប្រទេស បានកោតសសើរដល់កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានស្នាដៃការងារល្អលើការការពារសន្តិសុខខេត្តមានសន្តិសុខល្អ និងសាមគ្គីភាពផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់។  ឯកឧត្តមបានបន្តថា៖ បន្ទាប់ពីការត្រួតពិនិត្យដំណាក់កាលដំបូងរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត  នេះជាជំហានទី២ ដែលក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃ ត្រួតពិនិត្យកម្លាំងដែលដល់អាយុចូលនិវត្តន៍ឲ្យមានសុក្រិតភាព និងរង់ចាំការសម្រេចពីក្រសួងការពារជាតិបន្ត និងអ្នកដល់អាយុត្រូវចូលនិវត្តន៍មានសិទ្ធិស្នើសុំនៅបម្រើការងារទៅតាមលក្ខខណ្ឌដូចជាពិនិត្យឃើញថា នៅមានសុខភាពល្អ សីលធម៌ល្អ ជាអ្នកបច្ចេកទេស និងជាជំនាញ ដែលអង្គភាពត្រូវការចាំបាច់ និង    ពិនិត្យអនុញ្ញាតឲ្យនៅបម្រើការងារបន្ត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា៖ អ្នកដល់អាយុចូលនិវត្តន៍ទទួលបានកិត្តិយស មោទនៈភាព ការទទួលស្គាល់ពីក្រសួងការពារជាតិ ព្រមទាំងទទួលបានប្រាក់សោធន៍និវត្តន៍យ៉ាងទៀងទាត់ និងការលើកទឹកចិត្តផ្សេងៗជាច្រើនផងដែរ៕

        ក្នុងថ្ងៃជាមួយគ្នាផងដែរ ឧត្តមសេនីយ៍ទោ ចាន់ សារិន នាយករង នាយកដ្ឋាន ក្រសួងការពារជាតិ បានដឹកនាំក្រុមការងារអញ្ជើញ ត្រួតពិនិត្យ លើការងារជំនាញ ដែលមានការពាក់ព័ន្ធ ពិសេសលើការងារគ្រប់គ្រងអចលនៈទ្រព្យផ្សេងៗ ប្រចាំឆ្នាំ២០១៨-ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាកងរាជអាវុធហត្ថខេត្តប៉ៃលិន បាន ដឹកនាំមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុមន្ទីរ នាយការិយាល័យ លើការងារជំនាញជាច្រើនរូបផងដែរ។

អត្ថបទទាក់ទង