រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តប៉ៃលិនជំរុញអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយដល់ពលរដ្ឋថាការឈរអោយឆ្ងាយពីគ្នា ១ម៉ែត្រកន្លះកុំថាជាការរើសអើងអោយសោះ គឺដើម្បីបង្កា ទប់ស្កាត់ជំងឺឆ្លងcovid -១៩ ក្នុងការចូលរួមអនុវត្តវិធានការជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល

  • 589
  • ដោយ poeuninfo

មានប្រសាសន៍ក្នុងការអញ្ជើញសំណេះសំណាល ជាមួយពលករ ដែលទើបមកពីប្រទេសថៃ និងពលរដ្ឋ អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ទួលល្វា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមធូ ភា អភិបាលរង ក្នុងនាមឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់ អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ត្រូវផ្សព្វផ្សាយដល់ពលរដ្ឋថាការឈរអោយឆ្ងាយពីគ្នា ១ម៉ែត្រកន្លះកុំថាជាការរើសអើងអោយសោះ គឺដើម្បីបង្ការ ទុបស្កាត់ជំងឺcovid -១៩ និងចូលរួមអនុវត្តវិធានជាមួយក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល អោយបានកាន់តែផុលផុស សំដៅកាត់បន្ថយអត្រ្តានៃការឆ្លងមេរោគ covid -១៩ ព្រោះ​ថា​ការ​ចូលរួមគ្រប់សកម្មភាព​​បង្កាទប់ស្កាត់ជំងឺឆ្លង covid -១៩ ពិតជាមានសារៈសំខាន់​ណាស់ដល់បងប្អូនពលរដ្ឋគ្រប់ៗរូប ក្នុងការការពារថែរក្សាសុខភាព  ដូចនេះពលរដ្ឋត្រូវបរិភោគអាហារណា ដែលប្រកបដោយអនាម័យខ្ពស់ គឺ បរិភោគអាហារដែលចម្អិនរួចតែប៉ុណ្ណោះ និងប្រើប្រាស់សំភារៈសំអាតអនាម័យជានិច្ច ។  

ឯកឧត្តមក៍បានលើកឡើងពីស្ថានភាពប្រទេសចិន និងប្រទេសអ៊ីតាលី ក៍ដូចប្រទេសនានា លើសកលលោក ដែលកំពុងតែជួបវិបិត្តនៃការឆ្លងជំងឺcovid -១៩ ប្រាប់ដល់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ អោយយល់កាន់ច្បាស់ ងាយស្រួលបង្ការទប់ស្កាត់ជំងឺcovid -19 ដែលកំពុងរីករាល់ត្បាតទូទាំងពិភពលោក ។ ដូច្នេះថ្នាក់ដឹកនាំ អាជ្ញាធរមូលរដ្ឋាន ត្រូវណែនាំដល់ពលរដ្ឋផ្ទាល់ ក្នុងការសំអាត             អនាម័យ លាងដៃ  និងពាក់ម៉ាក់ការពារ ជានិច្ច សំដៅកុំអោយកើតមានជំងឺcovid -19 ក្នុងមូលដ្ឋានអោយសោះ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ទន្ទឹមនឹងនេះឯកឧត្តមក៍បានពន្យល់បន្ថែមពីការចូលរួមទប់ស្កាត់ជំងឺ covid-១៩ និងអំពាវនាវដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋទាំងអស់ ត្រូវចេះតាមដានសុខភាពរបស់ខ្លួន បើសិនខុសប្រក្រតី ឫមានសញ្ញាណាមួយសង្ស័យពាក់ព័ន្ធជំងឺ covid-១៩ សូមប្រញាប់ទាក់ទងទៅកាន់មន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់។

        សូមបញ្ជាក់ថា៖បើតាមប្រភពពីក្រសួងសុខាភិបាលការឆ្លងជំងឺcovid -១៩ ក្នុងប្រទេសកម្ពុជាគិតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សរុបចំនួន៨៧ករណី រួមមានខេត្តបន្ទាយមានជ័យ២នាក់  ខេត្តព្រះវិហា២នាក់  ខេត្តសៀមរាម២នាក់ ខេត្តបាត់ដំបង៨នាក់  ខេត្តកោះកុង២នាក់ ខេត្តកំពង់ឆ្នាំង៣នាក់ ខេត្តកំពង់ចាម១១នាក់ ខេត្តត្បូងឃុំ៤នាក់ ព្រះសីហនុ៣៥នាក់  ខេត្តកណ្តាល១នាក់ កំពត២នាក់ កែប៣នាក់ និងរាជធានភ្នំពេញ១២នាក់ ដោយឡែកខេត្តប៉ៃលិនមិនទាន់មានអ្នកឆ្លងជំងឺcovid -១៩ ទេ។  

ក្នុងឱកាសនោះដែរ ឯកឧត្តមធូ ភាអភិបាលរងខេត្តក៍បានប្រគល់ថវិការ និងមី ជូនដល់ពលរដ្ឋ ដែលទើបមកពីប្រទេសថៃចំនួន០៦នាក់ ដែលក្នុងមួយម្នាក់ៗទទួលបានមី១កេះ ជែលលាង​សំអាត​ដៃ១ និងថវិការ៥ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង