រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

នាយឧត្តមសេនីយ៍ អ៊ី ឈាន ជំរុញដល់រដ្ឋបាលខេត្តប៉ៃលិនត្រូវយកចិត្តទុកដាក់ថែរក្សាការពារធនធានធម្មជាតិដែលនៅសេះសល់អោយបានគង់វង្សដើម្បី ក្លាយជាតំបន់មួយប្រកបដោយ ផាកសុខភាព អនាម័យល្អ បរិស្ថានល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

  • 992
  • ដោយ poeuninfo

(ខេត្តប៉ៃលិន)៖ ថ្លែងដូច្នេះអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តប៉ៃលិន និងក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន នាព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន  រដ្ឋ​លេខា​ធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃ​លិន  បាន​មានប្រសាសន៍ជំរុញដល់រដ្ឋបាលខេត្ត​ប៉ៃលិនត្រូវយក​ចិត្តទុកដាក់ថែរក្សា​ការពារ​ធនធាន​ធម្ម​ជាតិ​ដែលនៅសេះសល់អោយបានគង់វង្សដើម្បី ក្លាយជាតំបន់មួយប្រដបដោយ ផាកសុខភាព                នាម័យល្អ បរិស្ថានល្អសំដៅទាក់ទាញទេសចរណ៍មកលេងកំសាន្ត ទាំងភ្ញៀវជាតិ អន្តរជាតិ  និង​ជា​ពិសេស​បង្កើតនូវការងារពលរដ្ឋ អោយពួកគាត់កាន់តែមានជីវភាពកាន់​តែធូធាពីមួយ​ឆ្នាំទៅមួយឆ្នាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី ស ខេង ជូនចំពោះលោក លោកស្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ទាំងអស់ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាបាននូវសុខសន្តិភាព សន្តិសុខ                សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ព្រមទាំងផ្តល់សេវាសាធារណៈដល់ពលរដ្ឋទាន់បានពេលវេលា។

ជាមួយ​គ្នានេះនាយឧត្តមសេនីយ៍ អ៊ី ឈាន បានណែនាំនូវកិច្ចការសំខាន់ៗដែលត្រូវរួមគ្នាខិតខំសម្រេចឱ្យបាននៅក្នុងឆ្នាំ២០២០ ដូចខាងក្រោម៖
ទី១. គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបង្កើន ការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចល វឹកវរដល់សង្គមតាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តពណ៌។
ទី២. អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ បន្តជំរុញបំផុសចលនាប្រជាជនឲ្យចូលរួមអនុវត្ត គោល នយោបាយ“ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ ក្រោមទិសស្លោក បីកុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀន ជាដើម ។ល។
ទី៣. រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្មដែលជាវិស័យដ៏មានសក្តានុពលរបស់ខេត្ត សំដៅបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
ទី៤. រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមនានាមានបញ្ហាសំណង់ បញ្ហាសំរាម និងអនាម័យ បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទីក្រុង។
ទី៥. រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្រុង ស្រុក ត្រូវបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តមុខងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការផ្តល់សេវា និងគាំទ្រដល់ឃុំ សង្កាត់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និងពង្រឹងសមត្ថភាព ដើម្បីជួយ គាំទ្រ ឃុំ សង្កាត់ ក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមាន។
ទី៦. រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាព ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវានានានៅតាមអង្គភាពច្រកចេញចូល តែមួយដើម្បីធានាឲ្យប្រជាពលរដ្ឋ ទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
ទី៧. អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមតំបន់ ព្រំដែន។
ទី៨. ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ជាមួយក្រុមប្រឹក្សារបស់ខ្លួន សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយ ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈានក៍ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមាន ភាពហ្នឹងនរ កុំតក់ស្លុតហួសហេតុ ត្រូវអនុវត្តវិធានការបង្ការ ការពារកុំឱ្យឆ្លងមេរោគ Covid-19 ដោយត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារដែលចម្អិនបានត្រឹមត្រូវជានិច្ច៕

        បើតាមរបាយការណ៍ដែលអានដោយឯកឧត្តម ផាន់ ចាន់ធុល​ អភិបាលខេត្តប៉ៃលិន ពីលទ្ធផលសន្និបាទ របស់រដ្ឋបាលខេត្តបានដំណើរការទៅ  រយៈពេលពេញមួយថ្ងៃ បានអោយដឹងថា៖​អង្គសន្និបាតបានឯកភាពទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍របស់រដ្ឋបាលខេត្ត ដោយបានយកលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ធ្វើជាមូលដ្ឋានគ្រឹះការងារ និងបានកំណត់យកប្រធានបទសំខាន់ៗ ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត មកឆ្លុះបញ្ចាំង ដើម្បីធ្វើជាមូលដ្ឋានវាយតម្លៃសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ រួមមាន៖១៖ប្តេជ្ញាបន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាននូវបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ដោយប្រើប្រាស់យន្តការគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អនុវត្តឲ្យបានពេញលេញតាមផែនការសកម្មភាព។ទី២/ប្តេជ្ញាបង្កើតគណៈកម្មការស្តានីតិសម្បទា នៅនឹងថ្នាក់ឃុំ សង្កាត់ ដើម្បីផ្តល់ថ្នាំបន្សាប និងព្យាបាលស្មារតីដល់អ្នកញៀនគ្រឿងញៀនព្រមគ្នា ដើម្បីពង្រឹង និងពង្រីកវិសាលភាព នៃភូមិស បន្ថែមទៀត។ ទន្ទឹមនឹងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសខាងលើ អង្គសន្និបាតក៏បានយកចិត្តទុកដាក់ចំពោះការ ពង្រឹងការផ្សព្វផ្សាយអប់រំដោយដើរទន្ទឹម និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែមានកំណើនជារៀងរាល់ឆ្នាំ។ ជាមួយគ្នានោះដែរ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើស សត្វព្រៃ ការទន្ទ្រានដីដែនអភិរក្ស មកធ្វើជាកម្មសិទ្ធិក៏ត្រូវបានលើកជាប្រធានបទដើម្បី អនុវត្តនៅ ឆ្នាំ២០២០ ព្រមជាមួយនឹងការសិក្សាស្រាវជ្រាវ លើកសំណើកាត់ចេញនូវដីលំនៅដ្ឋាន ស្រែចំការជាក់ស្តែង របស់ប្រជាពលរដ្ឋ ពីដែនអភិរក្សផងដែរ។ ទី៣/ប្តេជ្ញាចិត្តក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការកែលម្អរបៀបរបបការងារក្នុងការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ ការខិតខំពង្រឹងយន្តការរដ្ឋបាលក្រុង ស្រុកថ្មី ឲ្យដំណើរការតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ការត្រៀមលក្ខណៈប្រយុទ្ធនឹងការរាតល្បាតជាសកលនៃជម្ងឺ Covid-19 ការត្រៀមលក្ខណៈដោះស្រាយគ្រោះរាំងស្ងួតដែលអាចកើតមានក្នុងខែមីនានេះ និងខែបន្តបន្ទាប់ នាពេលខាងមុខ ការទប់ស្កាត់ភ្លើងឆេះព្រៃ ការបំពុលខ្យល់ ។ល។ក៏ត្រូវបានលើកឡើងផងដែរ ទន្ទឹមនោះអង្គសន្និបាតក៏បានឯកភាព  និងវាយតម្លៃខ្ពស់អំពីការធ្វើវេទិកា សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ថាពិតជាមានអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការពាំនាំនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល មកផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានជ្រួតជ្រាប និងទទួលយកទៅដោះស្រាយ នូវសំណើ សំណូមពរនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលជាបច្ច័យបង្កបាននូវជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ផងដែរ។

អត្ថបទទាក់ទង