រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកស្រី ព្រំ សាវី ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន

  • 776
  • ដោយ poeuninfo

លោកស្រី ព្រំ សាវី លំដាប់លេខរៀងទី១០ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិនថ្មី ជំនួសលោក អឿ សាវឿន ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ ពិធីប្រកាសនេះបានធ្វើឡើងនៅ នៅសាលាក្រុងប៉ៃលិន កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំដល់លោកស្រី ព្រំ សាវី ដែលត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិនថ្មី ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចតរបស់ខ្លួន ដោយទទួលខុសត្រូវខ្ពស់ សម្រេចអោយបាននូវបេសកកម្មដ៏ពិសិដ្ឋរបស់ក្រុងប្រឹក្សាក្រុងក្នុងការពិនិត្យ អនុម័តនូវផែនការសកម្មភាពកាងាររបស់រដ្ឋបាលក្រុង ក៏ដូចជាការតាមដាន និង កែតម្រង់ការអនុវត្តការងាររបស់រដ្ឋបាលក្រុង ព្រមទាំងជំរុញការដោះស្រាយបញ្ហាកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីភាពរីកចំរើនរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ជាន់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធ នយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អោយចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង