នារសៀល ថៃ្ងទី១៥ ខែមករា ឆ្នាំ២០២០គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចសហការការពារសន្តិសុខ នៃដំណើរការសវនការជម្រះក្ដី កឹម សុខា នៅអំឡុងពេលប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការដឹកនាំអង្គប្រជុំក្រោមអធិបតីភាព ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ និងឯកឧត្ដម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត
លោកមេបញ្ជាការ មេបញ្ជាការរងកងកំលាំងទំាងបីអង្គភាព អភិបាលក្រុង ស្រុក លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ មេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៨ ឃុំ/សង្កាត់ ព្រមទាំងអស់លោកជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត ។
ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ សូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តប៉ៃលិន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ មូលដ្ឋានភូមិ ឃុំ ស្រុក ទាំងអស់ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ រក្សាសន្ដិសុខ សុវត្ថិភាព ពិសេសរក្សាបានសន្ដិភាព មានន័យថា បើមានសន្ដិភាព គឺមានអ្វីៗទាំងអស់ ។ ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់ផងដែរថា៖ ដូច្នេះដំណើរការសវនាការ ជំនុំជម្រះក្ដី ជនជាប់ចោទ កឹម សុខា គឺជានីតិវិធីអនុវត្ដន៍ច្បាប់យ៉ាងពេញលេញ មិនត្រូវផ្សាភ្ជាប់បញ្ហាផ្សេងទៅនិងរឿងប្រព្រឹត្ដខុសច្បាប់នោះទេ សូមអស់លោកមេត្តាផ្សព្វផ្សាយជូនដល់មន្ដ្រីក្រោមឱវាទ ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធអោយជ្រាបលើបញ្ហានេះ រាជរដ្ឋាភិបាលមានតួនាទីការពារនិងរក្សាអោយបាននូវសន្ដិភាព តម្លៃសន្ដិភាព មិនអាចត្រូវបំផ្លិចបំផ្លាញដោយក្រុមជ្រុលនិយមអគតិឬបរទេសណាមួយឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលដាច់ខាតត្រូវតែការពារ និងអនុវត្ដន៍សិទ្ធិរបស់រដ្ឋអធិបតេយ្យមួយនេះអោយបានដាច់ខាត ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះ។ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សារ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការផងដែរ៕