កាលពីរថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ប្រចាំឆមាសទី២ ឆ្នាំ២០១៩ ទិសដៅឆមាសទី១ ឆ្នាំ២០២០ និងសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា-ធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ។ អង្គប្រជុំនេះក៏មានបទអន្តរាគមន៍ពីលោក-លោកស្រី ស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក ព្រមទាំងលោកនាយបុស្តិ៍នគរបាលរដ្ឋបាលទាំង ០៨ផងដែរ។ ក្នុងនេះក៏មានការលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ លោនាយបុស្តិ៍នគរបាលរដ្ឋបាល ជូនមកកាន់ថ្នាក់លើកដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ចនូវតាមមូលដ្ឋាន។
ជាចុងក្រោយលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានមានមតិបូកសរុបលទ្ធផលការងារ និងមានប្រសាសន៍ផ្ដាំផ្ញើ ណែនាំដល់កងកម្លាំងក្រោមឱវាទទាំងអស់ឲ្យយកចិត្តទុកដាក់ ក៏ដូចជាការបញ្ចេញនូវអាកប្បកិរិយាឲ្យបានសមរម្យ ក្នុងពេលចុះបំពេញភារកិច្ច ឬបម្រើសេវាកម្មនានាជូនប្រជាពលរដ្ឋ។ អ្វីដែលសម្ខាន់គឺពន្លឿនចំពោះការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។
ដោយ៖ ព្រិន្ទបាលទោ វ៉ន ដារ៉ា ការិយាល័យផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន