មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំស្ដីពីដំណើរការសមាហរណកម្មបុគ្គលិក នៅរដ្ឋបាលក្រុង/ស្រុក នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានជំរុញដល់ប្រធានមន្ទីរអង្គភាពជំនាញទាំងអស់ត្រូវផ្ទេរធនធាន ទៅអោយរដ្ឋបាលក្រុង/ស្រុក អោយបានទាន់ពេលវេលា ស្របតាមដំណើរការសមាហរណកម្មបុគ្គលិក សំរាប់បំពេញការងារក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក អោយបានត្រឹមត្រូវ មានតម្លាភាព ប្រសិទ្ធិភាព។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ គឺធានានូវគោលការណ៍ប្រសិទ្ធិភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ នឹងសមធម៌ នឹងធានានូវអត្ថប្រយោជន៍នានារបស់បុគ្គលិក ដូចជា ក្របខ័ណ្ឌ ឋានន្តរស័ក្ខិ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗជាដើម។ ដូច្នេះប្រធានមន្ទីរអង្គភាពនីមួយៗត្រូវផ្សព្វផ្សាយពីដំណើរការសមាហរណកម្ម បុគ្គលិក ដែលកំពុងបម្រើការងារនៅរដ្ឋបាល ក្រុង /ស្រុក អោយបានយល់ច្បាស់ ដោយផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តមួយចំនួនដែលពាក់ព័ន្ធ ដែលក្នុងនោះរួមមាន៖ ១/ អនុក្រឹត្យលេខ ១៨២ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។ ២/ អនុក្រឹត្យលេខ ១៨៤ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក។ ជាមួយគ្នានេះត្រូវធ្វើតារាងរាយនាមឈ្មោះមន្រ្តីអោយបានត្រឹមត្រូវច្បាស់លាស់ ដាក់ជូនរដ្ឋបាលខេត្តពិនិត្យ រួចបន្តយកទៅអោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសម្រេច នឹងអនុវត្ត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន
អភិបាលខេត្តជំរុញអោយប្រធានមន្ទីរជំនាញផ្ទេរធនធាន ទៅអោយរដ្ឋបាលក្រុង/ស្រុកស្របតាមដំណើរការសមាហរណកម្មបុគ្គលិកក្នុងរចនាសម្ព័ន្ធថ្មី
- 533
- ដោយ poeuninfo
អត្ថបទទាក់ទង
-
អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ
- 533
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានរដ្ឋនានាក្នុងខេត្ត ដែលមានហានីភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
- 533
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)
- 533
- ដោយ poeuninfo
-
ក្រសួងសុខាភិបាល ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅខេត្តប៉ៃលិន
- 533
- ដោយ poeuninfo
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
- 533
- ដោយ poeuninfo
-
រដ្ឋបាលខេត្តប៉ៃលិនផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកគ្រួសារសពដែលបាលទទួលមរណះភាពដោយសារជម្ងឺCovid-19
- 533
- ដោយ poeuninfo
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
- 533
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ
- 533
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក
- 533
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយសំណូមពររបស់ប្រជាកសិករ និងបញ្ហាស្រូវខ្វះខាតទឹក ដោយសារទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ
- 533
- ដោយ poeuninfo