រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋ២០០គ្រួសារនៅស្រុកសាលាក្រៅ ទទួលបានអំណោយស្បៀងពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរកិច្ចការនារី

  • 610
  • ដោយ poeuninfo

នារសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៩  ឯកឧត្តម ផាន់  ចាន់ធុល  អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានអញ្ជើញប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ មកពីឃុំទាំងបួន នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលអំណោយទាំងនេះ គឺជាអំណោយរបស់ក្រសួងកិច្ចការនារី សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ នៅក្នុងខេត្តប៉ៃលិន តាមរយៈមន្ទីរកិច្ចការនារីខេត្ត។

        មាន​ប្រសាសន៍​សំណេះ​សំណាល​នា​ឱកាស​នោះ​  ​ឯក​ឧត្តម​ ផាន់ ចាន់ធុល  អភិ​បាល​នៃគណៈអភិបាលខេត្ត​ប៉ៃលិន​ បានលើកឡើងថា​៖ ​ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់​សម្តេចអគ្គមហាសេនាបតី​តេជោ ​ហ៊ុន ​សែន​ តែង​តែ​គិត​គួរ​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ ​រស់នៅជាមួយប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋជួបនូវបញ្ហាប្រឈមនានាក្នុងជីវិតរស់នៅ។ ​ការ​នាំ​យក​អំណោយ ​ចែក​ជូន​បងប្អូនប្រជាពលរដ្ឋទីទាល់ក្រនាពេលនេះ គឺជាសកម្មភាពមួយនៃគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជួយគាំពារដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ តាមរយៈក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្ត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ទោះបីជាអំណោយទាំងនេះមានចំនួនចិតតួច តែក៏អាចជួយដោះស្រាយបញ្ហាហូបចុកប្រចាំថ្ងៃបានមួយរយៈពេលខ្លី សម្រាប់បងប្អូនយកឱកាសទៅធ្វើការប្រកបរបរចិញ្ចឹមជីវិតបន្ថែទៀត។ ឯកឧត្តមក៍​បាន​ផ្តាំ​ផ្ញើ​ដល់បង​ប្អូនទាំងអស់​ ត្រូវ​ខិតខំ​បង្កប​ង្កើន​ផល​ដាំដំ​ណាំ​ ចិញ្ចឹមសត្វ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​​របស់​បងប្អូន​ឲ្យកាន់​តែ​ប្រសើ​ឡើង ​។ ព្រមជាមួយនេះសូមអោយអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការផ្តល់ព័ត៌មាន និងជួយសង្រ្គោះ​ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងជាអ្នករស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៏របស់លោកស្រី ច័ន្ទ  ថាវី  ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន  បានឱ្យ​ដឹងថា៖  ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ មានចំនួនសរុប២០០គ្រួសារ ដោយមួយគ្រួសារទទួលបាលអង្ករ២០ គីឡូក្រាម៕ វួច ពឿន

អត្ថបទទាក់ទង