រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ធូ ភា ដឹកនាំគណប្រតិភូខេត្តប៉ៃលិនជួបប្រជុំជាមួយថ្នាក់ដឹកនាំស្រុកពោងណាំរ៉នរៀបចំព្រឹត្តិការណ៍ជិះកង់មិត្តភាពខេត្តជាប់ព្រំដែន កម្ពុជា- ថៃ

  • 532
  • ដោយ poeuninfo

រសៀលថ្ងៃព្រហស្បត៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩  ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានដឹកនាំ​គណៈ​ប្រតិភូ​ខេត្តប៉ៃលិន និងគណប្រតិភូស្រុកកំរៀង ខេត្តបាត់ដំបង  ជួបប្រជុំជាមួយលោក ធីរ៉ាក់ណៈ  រតនៈ អ៊ូផាត អភិបាលស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ និងសមត្ថកិច្ចថៃពាក់ព័ន្ធជាច្រើននាក់ទៀត នៅច្រកបានឡែម ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ ដើម្បីរៀបចំព្រឹត្តិការណ៍ជិះកង់ រឹតចំណងមិត្តភាព និង កិច្ចសហការល្អ រវាងខេត្តជាប់ព្រំដែន កម្ពុជា-ថៃ  ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។ 

ការជិៈកង់មិត្តភាពនេះ គឺផ្តើមចេញពីច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន និងបញ្ចប់ទៅវិញនៅចំណុចច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង (ច្រកបានឡែម នៅខាងភាគីថៃ) ​ដែលមានរយៈចំងាយផ្លូវប្រមាណ ១០០គីឡូម៉ែត្រ ដែលនឹងមានអ្នកចូលរួមជិៈកង់ប្រមាណ ២០០០កង់៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង