មានប្រសាសន៍ក្នុងពិធីពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងប៉ៃលិនឆ្នាំទី១អាណត្តិទី០៣ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោកសួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិនបានមានប្រសាសន៍ជំរុញដល់អង្គភាពស្ថាប័នជំនាញរបស់រដ្ឋបាលក្រុងត្រូវបង្កើតការផ្តល់សេវាសាធាណៈ រួមមាន ការធ្វើសំបុត្រកំណើត អត្រានុគូលដ្ឋាន សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ការធ្វើប្លង់ដី ជាដើម ជាពិសេសដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានត្រឹមត្រូវច្បាស់លាស់ និងមានតម្លាភាព ប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។លោកលើកឡើងថា៖ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងបានកសាងហេដ្ឋរចនាសម្ព័ន ជាច្រើនមានដូចជា៖ផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាមជាដើម និងជាពិសេសបានយកចិត្តទុកដាក់ធ្វើកែទម្រង់ស៊ីជម្រៅចាប់ពីថ្នាក់រដ្ឋបាលសាធារណៈ រហូតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបង្កើននូវការអភិវឌ្ឍន៍ធនធាន សេដ្ឋកិច្ច ហេដ្ធារចនាសម្ព័ន្ធ។ ដូច្នេះហើយសូមអោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រុងប៉ៃលិនទាំងអស់ត្រូវបន្តគាំទ្រ និងអនុវត្តអោយមានប្រសិទ្ធិភាព ទន្ទឹមនឹងនេះត្រូវចេះសាមគ្គីផ្ទៃក្នុងអោយបានល្អ ដើម្បីបន្តដោះស្រាយ បញ្ហាប្រឈម ដែលបងប្អូនជួបប្រទះនៅថ្នាក់មូលដ្ឋាន និងខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ថា៖ការធ្វើវេទិការណ៍នេះដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋលើកឡើងបញ្ហា សំណើរ សំនូមពរផ្សេងៗដែលពួកគាត់ជួបប្រទះនិងដើម្បីបង្កើតនូវវប្បធម៌ក្នុងការពិភាក្សាគ្នារវាងក្រុមប្រឹក្សាក្រុងប៉ៃលិន សង្កាត់ និងមន្រ្តីជំនាញក្រុងប៉ៃលិន ក្នុងការលើកកម្ពស់ខ្សែគណនេយ្យភាព តម្លាភាព និងសមធម៌ សំដៅអោយមានការអភិវឌ្ឍន៍នៅតាមមូលដ្ឋានអោយមានការរីកចំរើនជាបន្តបន្ទាប់។លោកបន្តថា៖ចំពោះបញ្ហាប្រឈមដែលបងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងមានដូចជា៖១/បញ្ហាបុគ្គលិកធានាគារអេស៊ីលីដាមិនគោរពពេលវេលាជាមួយប្រជាពលរដ្ឋខ្ចីលុយ។ទី២/បញ្ហាខ្វះបង្គោលភ្លើងនៅតាមភូមិនានាក្នុងក្រុងប៉ៃលិន។ទី៣/បញ្ហាការធ្វើប្លង់ដីធ្លីជាប្រព័ន្ធនៅភូមិទួលស្រលៅមិនទាន់បាន។ទី៤/បញ្ហានៅអនុវិទ្យាល័យបយ៉ាខាសិស្សបោះបង់ការសិក្សាច្រើន និងមិនសូវមានបរិស្ថានល្អ។ទី៥/បញ្ហាទឹកស្អាតមិនទាន់បានតទៅដល់ផ្ទះបងប្អូនប្រើប្រាស់នៅតាមបណ្តាភូមិនានាក្នុងក្រុងប៉ៃលិន។ទី៦/បញ្ហាគ្រូពេទ្យប្រើពាក្យសំដីមិនសមរម្យចំពោះអ្នកជំងឺ។ទី៧/បញ្ហាប្រជាពលរដ្ឋបាត់អត្តសញ្ញាណប័ណ្ណស្នើរសុំធ្វើម្តងទៀតប៉ុន្តែមានរយៈពេលយូទើបបាន។ ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះលោកក៍បានប្តេជ្ញាយកចិត្តទុកដាក់ដោះស្រាយ និងជំរុញដល់ស្ថាប័នមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធទាំងអស់ធ្វើការដោះស្រាយបញ្ហាទាំងនេះអោយបានជាបន្តបន្ទាប់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយគ្នានេះនឹងណែនាំដល់ក្រុមហ៊ុននានាក្នុងក្រុងប៉ៃលិនចូលរួមសហការដាក់បង្គោលភ្លើង និងតបណ្តាញទឹកស្អាត ជូនដល់បងប្អូនប្រើប្រាស់៕ វួច ពឿន