(បាត់ដំបង)÷ នារាត្រីយប់ថ្ងៃសុក្រ ០៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរការដាក់បញ្ចូល«ល្ខោនខោល»របស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងបញ្ជីបតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណមុខអាគារបុរាណ សាលាខេត្តបាត់ដំបង ។