(ប៉ៃលិន)៖ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១សាខាពន្ធដាខេត្តប៉ៃលិនបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(e-filing) និងពន្ធលើប្រាក់ចំណេញមូលធន(capital gain tax ) ជូនដល់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធ និងអាជ្ញារធរគ្រប់លំដាប់ថ្នាក់ ក្រោមអធិបតីយភាពឯកឧត្តមជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាស្តីទីខេត្តប៉ៃលិន ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ។
បន្ទាប់ពីលោកយិត ស៊ីណា មន្រ្តីការិយាល័យសវនកម្មនៃសាខាពន្ទដាខេត្ត និងលោកម៉ី សីលា អនុការិយាល័យសវនកម្មនៃសាខាពន្ធដាខេត្ត បានធ្វើបទបង្ហាញស្តីពីពន្ធប៉ាតង់ និងពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ ព្រមទាំងបទបង្ហាញការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(e-filing) ជូនដល់សិក្ខាកាមអោយជ្រាប់កាន់ច្បាស់ដើម្បីងាយស្រួលបំពេញបែបបទតាមប្រព័ន្ធ រួចមក លោកផាវឌី ណារិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិន បានអោយដឹងថា៖ការរៀបចំសិក្ខាសិលានៅពេលនេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបជ្រាប់យល់ដឹងពីបទបញ្ញាតិ្តគោលការថ្មីៗមួយចំនួនរបស់អគ្គយកដ្ឋានពន្ធដា ជាពិសេសពិភាក្សាស្វែងយល់អំពី បញ្ហាប្រឈមនានារបស់ក្រុមហ៊ុនសហគ្រាស អ្នកជាប់ពន្ធ លើការអនុវត្តកាត្វកិច្ចបង់ពន្ធតាមអនឡាយអនឡាញ(e-flling) និងផ្សព្វផ្សាយលើប្រាក់ចំណេញមូលធន(capital gain tax )ដែលប្រភេទពន្ធនេះមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធ និងអាជ្ញារធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការសហការចូលរួមអនុវត្តអោយបានគ្រប់ៗគ្នា ក្នុងឆ្នាំ២០២១ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៍ដូចប្រទេសជាតិទាំងមូលផងដែរ។ លោកលើកឡើងថា៖អគ្គនាយកដ្ឋានពន្ធដាបានធ្វើការកែទម្រង់ ដាក់អោយប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ចី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនបាញ់មករដ្ឋបាលសាពើរពន្ធទេគ្រាន់តែរៀបចំឯកសាគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើកAPP ដើម្បីបំពេញបែបបទអោយបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងរួមចំណែក បំពេញកាត្វកិច្ចរបស់ខ្លួន បង់ពន្ធជូនរដ្ឋ។
ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ការផ្សព្វផ្សាយស្តីពីការដាក់លិខិតប្រកាសពន្ធតាមអនឡាញ(e-flling) និងពន្ធលើប្រាក់ចំណេញមូលធន(capital gain tax )គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ហិញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដា ដើម្បីពង្រឹងវប្បធម៌បង់ពន្ធ អោយមានប្រសិទ្ធិភាព ប្រកដដោយតម្លាភាព គុណភាព ឈ្ពោះរកទៅការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ឯកឧត្តមលើកឡើងថា៖ការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជា៖ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ជាដើម ដូច្នេះសូមអោយបងប្អូន ម្ចាស់ក្រុមហ៊ុន សហក្រាស អ្នកជាពន្ធទាំងអស់ត្រូវបំពេញកាត្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធអោយបានគ្រប់ៗគ្នា។ និងមន្រ្តីសាខាពន្ធដាខេត្តប៉ៃលិនត្រូវយកចិត្តទុកដាក់បន្តគាំទ្រ និងកៀរគរកចំណូល ទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួន ធានាអោយបានចីរភាពកំណើនសេដ្ឋកិច្ច រក្សាបាននូវចីរភាពចំណូល ដែលឈានដល់កម្រិតឧត្តមានុពល និងធានាយុត្តិធម៌ក្នុងការអនុវត្តគោលនយោបាយសាពើពន្ធ និងមិនមែនសារពើពន្ធ ជាពិសេសធានានូវសមធម៌សង្គម ដើម្បីចូលរួមចំណែកបន្ធូបន្ថយពន្ធដល់ប្រជាពលរដ្ឋមានចំណូលទាប បង្កើនសុខុមាលភាពប្រជាពលរដ្ឋ និងរក្សាការពារបរិស្ថានអភិបាលកិច្ចល្អ៕
ដូច្នេះតាមរយៈសិក្ខាសិលានៅពេលនេះឯកឧត្តមក៍បានណែនាំដល់ក្រុមហ៊ុន អាជីវក សហគ្រាសនានា ទាំងចាស់នឹងថ្មីដែលជាប់ពន្ធក្នុងខេត្តត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ការណែនាំពីគ្រូបង្គោល នឹងជាពិសេសដាក់ប្រកាសពន្ធប្រចាំខែឆ្នាំ នឹងប្រើប្រាស់វិក័យប័ត្រចំណូលចំណាយតាមការណែនាំអោយបានត្រឹមត្រូវច្បាស់ ដើម្បីបង្កលក្ខណៈងាយស្រួលអោយមន្រ្តីជំនាញអនុវត្តការងារទទួលបានជោគជ័យ នឹងមានប្រសិទ្ធិភាពខ្ពស់។ អត្ថបទដោយ គួន ធិ