រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា+ថៃ និងដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនការស្ថាបនាឱ្យសម្រេចតាមការគ្រោងទុក

  • 766
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បាន អញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបូតុងអាមេ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែរ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម ការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ ឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើន លើ គ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញ សេដ្ឋកិច្ចខ្ពស់នៅពេលដែលយើងស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះ ជាប់ ព្រំដែនកម្ពុជា+ថៃ ដែលផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និង ដឹកកសិផលយកទៅលក់នៅទីផ្សារ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវ នេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និង សម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនា ផ្លូវនេះឱ្យបានឆាប់រហ័សទៅតាម ផែនការ គ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានា ឱ្យ ការ ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត។

ញ៉ឹប បូរី ប៉ៃលិន 22-06-2020

អត្ថបទទាក់ទង