រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ជម្រុញឱ្យ ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំលក្ខណៈគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសហគមន៍ ស្របពេលបញ្ហាជម្ងឺកូវីត១៩ ធ្វើឱ្យប៉ះពាល់ដល់អាជីពនិងមុខរបរប្រចាំថ្ងៃ

  • 685
  • ដោយ poeuninfo

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីសំណេះសំណាល និងចែកកូន មេបាពូជន៍កង្កែប ដល់កសិករ បណ្តុំអាជីវកម្មវារីវប្បកម្មរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង ស្របពេលជម្ងឺកូវីត១៩ កំពុងកើតមានឡើង ដែលជាបញ្ហាចម្បងមួយបណ្តាលឱ្យបងប្អូន ប្រជាពលរដ្ឋ យើង មិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិត ហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា៖ ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែបនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវ កាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹម ត្រូវ តាមការណែនាំ និងលក្ខណៈបច្ចេកទេស។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ មាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺ ដម្កាត់ ផ្សេងៗ ជាពិសេសត្រូវបានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយ បើ មានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបង ប្អូន ផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

បើតាមរបាយការណ៍របស់លោក ផាយ សុផាត បានអោយដឹងថា៖ បណ្តុំអាជីវកម្មផលិតកម្មចិញ្ចឹម ត្រី/កង្កែប ត្រូវបានអនុវត្តដោយអង្កការ EPDO និង PDAFF  ចំនួន ១៧បណ្តុំ រួមមាន៖ (ត្រី ៥បណ្តុំ និងកង្កែប ១២បណ្តុំ) ស្មើនឹងគ្រួសារកសិករ ៤៤៧នាក់ ស្រី១១៧នាក់ ហើយអង្កការ EPDO ដែលកំពុងអនុវត្តន៍ គឺបានគាំទ្រ កសិករគំរូចំនួន ៨ក្រុម មានសមាជិកសរុបចំនួន ២៣៦នាក់ ស្រី៨២នាក់។

អត្ថបទទាក់ទង